Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនបទ​ចិន កំពុង​មាន​ចលនា​ចិញ្ចឹម “​មាន់​អភិជន​” ព្រោះ​មាន​តម្រូវការ​ច្រើន​មែនទែន​!

ពូជ​មាន់ Concubine (​ប្រពន្ធចុង ឬ​ស្រី​អភិជន​) ល្បីល្បាញ​យ៉ាងខ្លាំង ព្រោះ​តែ​វា​មាន​សំណុំ​រោម​ដ៏​ទន់ល្មើយ ស្អាត ហើយ​ពិសេស​ទៀត​នោះ​នៅ​ក្បាល​វា​មាន​ដុះ​កញ្ចុំ​រោម មើល​ទៅ​ស្រដៀង​មួក​របស់​ស្ត្រី​អភិជន ជំនាន់​ដើម​នៅ​លោកខាងលិច ។​

 

​តាម China Daily នោះ​ទម្រាំ​បាន​ដូចនេះ វា​ទាមទារ​នូវ​ការថែទាំ​យ៉ាង​ពិសេស ។​

​នាង Yang Changxia កំពុង​ឲ្យចំ​ណី​មាន់ ។​

​រៀងរាល់​ព្រឹក​មាន់​ទាំងនេះ តម្រូវ​ឲ្យ​ហាត់ប្រាណ​ធ្វើឲ្យ​សាច់ដុំ​វា​ឡើង​ធំ​រឹងមាំ សាច់​ហាប់​ណែន ជា​កត្តា​សំខាន់ ធ្វើ​ឲ្យ​ទីផ្សា​រមាន់​…​ស្រេកឃ្លាន ។​

​រៀងរាល់ថ្ងៃ​វា​ត្រូវបាន​ងូតទឹក ម៉ាស្សា​សម្អាត​រោម​ដោយ​…​សាប៊ូ ។​

​សង្វាក់​នៃ​ការថែទាំ​ល្អិតល្អន់ នឹកស្មាន​…​ពុំ​ដល់ ។​

​ព្រោះ​តែ​បែប​នេះ​ឯង​ធ្វើឲ្យ​មាន់រ​បស់​នាង​ល្បីល្បាញ​ពេញ​តំបន់ ។ វា​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីក្រុង​ធំៗ ៖ សៀង​ហៃ ក្វាង​ដុង និង​មាន​តម្លៃ​ប្រមាណ ១៥០​យាន់​/​ក្បាល (​ប្រមាណ​ជិត ២៥​ដុល្លារ​) ។​

​នៅ​ផ្លុំ​រោម​ឲ្យ​ឆាប់​ស្ងួត​នា​រដូវ​…​រងា ។​

​មិនទាន់​អស់​ទេ​! នៅ​ត្រូវ​លាប​ប្រេង​រក្សា​សំណើម លើ​រោម​ទៀត ។​

​បច្ចុប្បន្ន​នាង​មាន ៣០.០០០​ក្បាល ហើយ​កំពុង​រៀប​គម្រោង​ពង្រីក​អាជីវកម្ម​ដោយ “​ប្រវាស់​” ជាមួយ​ពលរដ្ឋ​ក្នុង​តំបន់ ។​

​ប្រិយមិត្ត ! ក្នុង​ការរកស៊ី​ចាំបាច់​ណាស់ ត្រូវ​សិក្សា​ពី​តម្រូវការ​ទីផ្សារ ។ ប៉ុន្តែ​អាច​មាន​តម្រូវការ​ស្រាប់ ហើយក៏​អាច​កសាង “​តម្រូវការ ហើយ​ធ្វើឲ្យ​មនុស្សយ​ល់​ប្រើប្រាស់ ហើយ​…​គាំទ្រ ។ ចង់​ថា​អ្វីៗ​ទាមទារ​ត្រូវ​សកម្ម មិន​ងាប់ក្រឡា ៕​