ពិតណាស់ហើយថា អ្វីៗវាពុំលើសពីការពិតជាក់ស្តែងនោះទេ ។ ប៉ុន្តែប្រសិនអម្រែកជីវិតវាធ្លាក់លើស្មាមនុស្សពេញវ័យប្រហែលពុំគួរនិយាយទេ ។ តែនេះក្មេងស្រីអាយុទើប ៩ឆ្នាំណា៎! ។
ពេលនេះនាងតូចកំពុងក្លាយជាជនល្បីលើបណ្តាញសង្គមថៃ ព្រោះនាងជាម្ចាស់តៀមលក់មាន់បំពងដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារក្រោយឪពុកម្តាយ “ចិត្តដាច់” បានចាកចេញចោលពួកគេ ។
នាងឈ្មោះ Bien រៀនថ្នាក់ទី ៤ តែតាំងពីអាយុ ៣ឆ្នាំ នាងចេះជួយជីដូន ធ្វើការងារខ្លះៗបានហើយ ។ មុននេះមិនយូរប៉ុន្មានឪពុកម្តាយបានលែងលះគ្នាហើយចាកចាកចោលទៅ… ។
នាងរស់នៅជាមួយជីតា និងជីទួត ព្រមទាំងប្អូនប្រុស ២នាក់ទៀត ។
រៀងរាល់ថ្ងៃក្រោយពេលសិក្សា នាងទៅកាន់តំបន់លក់មាន់បំពងដើម្បី…បំពងមាន់ ។ មិនតែប៉ុណ្ណោះនាងនៅចេះច្នៃបន្លែសាឡាត់សម្រាប់បរិភោគ “ផ្អាល់”ជាមួយ ។
ធម្មតាៗជីដូននាងនៅប្រចាំការលក់ តែពេល Bien ចេញពីរៀនគឺនាងរ៉ាប់រងទាំងអស់ ។ មើលពីចម្ងាយនាងគឺជា…ចុងភៅនិងជាម្ចាស់ហាងផងដែរ ។
អតិថិជនសុទ្ធសឹងស្ងើចសរសើរនឹងស្នាដៃនាងតូច មានអតិថិជនប្រចាំហាងច្រើនគួរសម ។
ជាបងស្រីនាងនៅមានភារកិច្ចមើលថែប្អូនប្រុសតូច២នាក់ទៀត នាងក៏នៅជួយថែទាំបញ្ចុកអាហារដល់លោកតាទួតជរា…។
នេះឯងគឺជីវិត ជីវិតរបស់អ្នកក្រីក្រត្រូវប្រឈមមុខតស៊ូ ហេតុនេះអ្វីដែលអ្នកកំពុងមានត្រូវចាំថាពេលខ្លះរបស់ខ្លះ ជីវភាពខ្លះ របស់លេងខ្លះ…ដែលអ្នកមាន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកក្រប៉ុណ្ណោះ ៕ ចន្ទ្រា