ក្រុមហ៊ុនហ្វេសបុក បានធ្វើការប្រកាសនៅថ្ងៃសុក្រម្សិលមិញថា ខ្លួនបានប្តឹងមនុស្សចំនួន ៣នាក់ និងក្រុមហ៊ុន ៤នៅក្នុងប្រទេសចិន ដែលបានលក់ account, likes, followers ក្លែងក្លាយនៅលើបណ្តាលសង្គមរបស់ខ្លួន រួមទាំងក្នុង Instagram ផងដែរ។
បណ្តឹងនោះ ដែលត្រូវបានដាក់នៅតុលាការសហព័ន្ធអាមេរិច ក៏បានចោទប្រកាន់មនុស្ស និងក្រុមហ៊ុនទាំងនោះថា បានធ្វើការលក់ account, likes, followers ក្លែងក្លាយ នៅលើ Amazon, Apple, Google, LinkedIn, និង Twitter ផងដែរ។
បណ្តឹងនោះ បានស្នើឲ្យតុលាការធ្វើការរារាំងមនុស្ស និងក្រុមហ៊ុនទាំងនោះ កុំឲ្យមានការបង្កើត និងផ្សព្វផ្សាយការលក់គណនេយ្យក្លែង រំលោភម៉ាក និងការប្រើប្រាស់ឈ្មោះរបស់ហ្វេសបុក ដើម្បីប្រតិបត្តិការលើគេហទំព័ររបស់ពួកគេ។
ទោះយ៉ាងណា មនុស្ស និងក្រុមហ៊ុនទាំងនោះ ដែលត្រូវបានប្តឹង មិនត្រូវបានគេបញ្ជាក់ពីអត្ថសញ្ញាណទេ។
ហ្វេសបុកបានបញ្ជាក់ថា “សកម្មភាពក្លែងក្លាយមិនមានកន្លែងនៅលើវេទិការរបស់ពួកយើងនោះទេ ហេតុនេះហើយទើបពួកយើងបានលះបង់ធន់ធានយ៉ាងច្រើនក្នុងការចាប់ និងបញ្ឍប់រាល់សកម្មភាពទាំងនេះ រួមមានគណនេយ្យក្លែងក្លាយរាប់លានរៀងរាល់ថ្ងៃ”៕ សុភ័ក្ត្រ
ប្រភព៖ cbsnews