(ស្ទឹងត្រែង)៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ បង្ក្រាបមេខ្លោង ជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំប្រភេទគ្រាប់ ជិត៨,០០០គ្រាប់ នៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យ បានលួចឆ្លងដែននាំយក គ្រឿងញៀនចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៩កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ក្រាម, លុយដុល្លារ១០០ដុល្លារក្លែងខ្លាយរហែក១សន្លឹក, លុយបាតថៃ៣០០០បាត, ទូរស័ព្ទអិនចុចពិល២គ្រឿង ៕ ដោយ ៖ បញ្ញាស័ក្តិ