Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​សិទ្ធិនារី នារី​ម្នាក់​អាយុ​១៨​ឆ្នាំ ត្រូវបាន​គេ​រំលោភ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្តិ

(​កណ្តាល​) ៖ ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិនារី 8 មីនា ​រសៀល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ នៅ​ចំណុច​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​សង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្តិ ។​

​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់ថា ប្រជាជន ឈ្មោះ ពឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុ​របរ​កសិករ​នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស​។ គាត់​បាន​ជិះ​ម៉ូតូ​មករា​យម​ង នៅ​ចំណុច​បឹង​ក្របី​ស្លាប់ មកដល់​មាត់បឹង​មិនឃើញ​ទូក​នៅ​មាត់បឹង ក៏​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ឃើញ​កា​តាប​ខ្មៅ​មួយ នៅក្បែរ​ផ្លូវ​ឈប់​ចុះមក​មើល ស្រាប់តែ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេក ស្លាប់​ក្នុង ប្រឡាយ​ព្រុំដី​ក្នុងព្រៃ ដោយ​គ្មាន​អាវ​ពាក់​ជាប់​ខ្លួន ដោយ​អាវ​រកឃើញ​រកឃើញ​នៅក្បែរ​សព​នោះ​។​

​បើតាម​លោកស្នងការ ជនរងគ្រោះ​ជនរងគ្រោះ​ឈ្មោះ នៅ ស្រី​លាប អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឬ​ស ឃុំ​សំបួរមាស ស្រុក​មុខកំពូល​។ ជនរងគ្រោះ ដេកស្លាប់​ក្បាល​ទៅ​ត្បូង ស្រាតខោ ត្រឹម​ភ្លៅ​មុខ​ហើម​ខ្មៅ​។ ចំពោះ​ករណីនេះ ស្នងការដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ ចុះ​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត​ករណីនេះ​។ ទោះជា​យ៉ាងណា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​បឋម អាចជា​ករណី រំលោភ​សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្តិ​៕ ដោយ​:​បញ្ញា​ស័ក្តិ

×