Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រោយចង្វា​ទី​១ នឹ​នឹង​បើក​បើក​ដំណើ​រការ​ឡើង​វិញ​នៅ ថ្ងៃទី ៣ មេសា

​​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៨​មីនា​នេះ បាន​ឲ្យ​ដឹងថា ដំ​ណឹ​ង​ល្អ​! នៅ ​ថ្ងៃទី ៣ មេសា ២០១៩ ជា​កាលបរិច្ឆេទ គ្រោង​បើក​ដំណើរការ​ឡើង​វិញ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វា​ទី​១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន សម្រេចបាន​៩៧%​ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរ ការ​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ ។​

​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​) ដោយមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស ​។​

​ស្ពាន​នេះ​មាន​ប្រវែង​៩៧១​មែត្រ ទទឹង​១៣​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុងភូមិ​សាស្ត្រ​ទឹកដី រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់ និង​សម្ភោ​ធ​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥត សំណង​របស់​ប្រទេស​ជប៉ុន​។ ស្ពាន​នេះ​ត្រូវបាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ត្រូវបាន​សាង សង់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះមហា​វិ​រៈ​ក្សត្រ សម្ដេច​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ ន​រោ​ត្ដម សីហនុ​។

​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។ គិត​រហូតមក​ដល់ពេលនេះ ការងារ​ស្តារ និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេចបាន​៩៧% ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅមុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ​៕ ដោយ​:​កូ​ឡាប​

×