Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អាច​បន្ត​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ និង​ឈប់​ចរចារ​ជាមួយ​អា​មេ​រិច​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​នឹង​ឈប់​ចរចារ​រឿង​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិច និង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​​របប​នេះ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង អ្នកស្រី Choe Sun-hui បាន​ថ្លែងប្រាប់​អ្នកការទូត​បរទេស​ថា អា​មេ​រិច “​បោះបង់ចោល​ឱកាស​មាស​” នៅក្នុង​កិច្ចប្រជុំ​កំ​ពុល​កាលពីពេល​ថ្មីៗ​នេះ​។​

​នៅ​​កិច្ចប្រជុំ​កំពូល​កាលពី​ចុងខែ​មុន​នៅ​ប្រទេស​វៀតណាម បាន​បរាជ័យ ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ បដិសេធ​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ប្រសិនជា​ប្រទេស​នេះ​មិន​បំផ្លាញ​កន្លែង​បាញ់​នុយក្លេអ៊ែរ​របស់ខ្លួន​ចោល​។​

​ចំណែក​ភាគី​ខាង​កូរ៉េខាងជើង សុំ​ឲ្យ​មាន​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ខ្លះៗ​ប្រឆាំង​ខ្លួន ជា​ថ្នូរ​នឹង​ការរុះរើ កន្លែង​សាកល្បង​នុយក្លេអ៊ែរ Yongbyon​។

​អ្នកស្រី Choe Sun-hui ថ្លែង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ថា គីម ជុង​អ៊ុន​នឹងត្រូវ​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ពី​ជំហរ​របស់លោក ជុំវិញ​កិច្ចចរចារ​នាពេល​អា​នាគ​ត​ជាមួយនឹង អា​មេ​រិច​នៅពេល​ឆាប់ៗ​នេះ​។​

​អ្នកស្រី​និយាយថា “​ពួកយើង​គ្មាន​បំណង​បន្ទន់ខ្លួន​ទៅតាម​ការទាមទារ​គ្រប់​ទម្រង់​របស់​អា​មេ​រិច​ឡើយ ហើយ​ពួកយើង​ក៏​មិនមាន​ឆន្ទៈ​ចូលរួម​ការចរចា​ររ​បៀ​ប​នោះឡើយ​”​។​

​ទោះយ៉ាងណា អ្នកស្រី​ថ្លែងថា “​ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​មេដឹកនាំ​កំពូល​ទាំង ២​នៅតែ​ល្អ​ដដែល​”​។​

​អ្នកស្រី​បញ្ជាក់ថា អ្វីដែល​កូរ៉េខាងជើង​ទាមទារ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​គឺ​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​សំខាន់ ៥ មិនមែន​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​ទាំងអស់​នោះទេ​។​

“​អ្វីដែល​កាន់តែច្បាស់​គឺថា អា​មេ​រិច​បោះបង់ចោល​ឱកាស​មាស​នៅពេលនេះ​។ ខ្ញុំ​មិន​យល់​សោះ​ហេតុអ្វី​អា​មេ​រិច​មានការ​លើកឡើង​ខុសគ្នា​បែបនេះ​។ ពួកយើង​មិនដែល​ស្នើ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ទាំងស្រុង​នោះឡើយ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC

×