Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​ប្រកាន់​នូវ​ជំនឿ​ព្រហ្មញ្ញសាសនា​ក្នុង​ទី​អារាម​

ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ជា​ពុទ្ធបរិស័ទ​មកពី​ភូមិ​ជុំវិញ​ចំណុះជើងវត្ត​ជន្លង់ម្លូ នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ផ្ទុះ​ការតវ៉ា ខឹងសម្បារ បន្ទាប់ពី​គ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​បរិស័ទ មិន​ឲ្យ​គោរព​ប្រតិបត្តិ​ជំនឿ​បែប​ព្រហ្មញ្ញសាសនា ក្នុង​ទី​អារាម​ខាងលើ ទោះជា​ពលរដ្ឋ តាំងពី​ជីដូន ជីតា បុរាណ​ណា​ចារ មក​ប្រកាន់​និង​គោរព​សាសនា​ដល់​ទៅ​២ ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ក៏ប៉ុន្តែ​ព្រះពុទ្ធ ជា​សាសនា​របស់​រដ្ឋ ។

​ហើយ​ពលរដ្ឋ​ខ្មែរ​តែងតែ​គោរព​ប្រតិបត្តិ​សាសនា​ទាំង​២ ដើរ​ទន្ទឹមគ្នា រហូតមកដល់​សង្គម​ខ្មែរ​បច្ចុប្បន្ន ទូទាំងប្រទេស​ទៅហើយ ។ ក៏ប៉ុន្តែ​ងាក​មក​មើល​វត្ត​ជន្លង់ម្លូ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ឯនេះ​វិញ ប្រជាពលរដ្ឋ​រាប់រយ​នាក់​លើកឡើង​ដូចគ្នា​ថា តាំងពី​លោកគ្រូ​ចៅអធិការ​វត្ត ព្រះនាម អុ​ឹ​ម សែន តែងតាំង​ជា​ចៅអធិការ​វត្ត អំឡុងពេល​៣​ឆ្នាំ​កន្លងមកនេះ ប្លែក​ខុសពី​វត្ត​ដទៃ សូម្បី​វត្ត​សម្តេច​សង្ឃ​គង់នៅ​ក៏​មិន​ដូច​វត្ត​នេះដែរ ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា ទើប​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ចំណុះជើងវត្ត នាំគ្នា​បោះ​បោ​តវ៉ា នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៩​នេះ ស្នើសុំ​ឲ្យ​មានការ​ប្រតិបត្តិ​សាសនា​ឲ្យ​នៅ​ដដែល ។​

​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មានកំណើត​កើតជា​អ្នកស្រុក ភូមិ​ជុំវិញ​វត្ត​ខាងលើនេះ​ទេ ហើយ​រឿង​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា ព្រះពុទ្ធសាសនា និង​ព្រហ្ម​ញ្ញា​សាសនា ទាំង​២​នេះ​ដើរ​ទន្ទឹមគ្នា យូរលង់​ណាស់​មកហើយ ចម្លែក​តែ ចៅអធិការ​វត្ត​មក​គង់នៅ​ថ្មី​នេះ ដាក់​បញ្ជា បម្រាម ក្នុង​វត្ត មិន​ឲ្យ​មាន​គោរព​ព្រហ្មញ្ញសាសនា​ទៅវិញ ពោល មិន​ឲ្យ​មាន​ពិធី​ស្រោច​ទឹក ប្រោស​ព្រហ្ម លើករាសី ទស្ស​ទាយ សា​ធម៌​បា​សី​មិន​ឲ្យ​មាន​ក្នុង​វត្ត អ្វី​ខុសពី​ធម៌​ព្រះពុទ្ធ ដាក់​បម្រាម​ព្រះ​ក្នុង​វត្ត​ទាំងអស់ មិន​ឲ្យ​ប្រកាន់​បែប​ព្រហ្ម​ញ្ញា​សាសនា ចូល​ជាមួយ​ព្រះពុទ្ធសាសនា ។​

​ពលរដ្ឋ​បន្តទៀតថា ពួកគាត់​ងឿងឆ្ងល់ ចៅអធិការ​វត្ត​ជន្លង់ម្លូ ព្រះនាម អុ​ឹ​ម សែន តាំងខ្លួន​ប្រកាន់ខ្ជាប់​នូវ​ធម៌​វិន័យ ប្រតិបត្តិ​តាមតែ​ព្រះពុទ្ធសាសនា ចុះ​សម្ភារៈ ចិត្ត​ចង់​លម្អ ផ្ទាល់ខ្លួន​រាល់ថ្ងៃ ទូរស័ព្ទ​លោក​៣​គ្រឿង​តម្លៃ​ជាង​២០០០​ដុល្លា ប្រើ​រាល់ថ្ងៃ ស្បែកជើង​លោក​ប្រើ​រាល់ថ្ងៃ​មួយគូរ តម្លៃ​ជិត​២០០​ដុល្លា ពោល​សម្ភារៈ​និយម​មិន​ចាញ់ ភិ​ថុច​ជន​ឡើយ សួរថា ចិត្ត​ត្រាស់ដឹង​ដូច​ព្រះពុទ្ធ​ដែរឬទេ ? សូម្បីតែ​លុយកាក់ របស់​វត្ត លោក​ប្រមូល​កាន់​អាត្មា​អង្គឯង មិន​អនុញាតិ​ឲ្យ​គណៈកម្មការ​វត្ត​វត្ត​កាន់​ឡើយ គណៈកម្មការ​វត្ត​មានតែ​ឈ្មោះ កិច្ចការងារ យ៉ាងណា​នោះ ចៅអធិការ​មិន​ឲ្យ​ដឹង​ឡើយ ពុះ​ដីឡូត៍ មុខ​វត្ត លក់​សង់​ថ្នូរ សង់​ម៉ុង​ខ្មោច ១​ឡូត៍​៧០០០​ដុល្លារ គ្មាន​ឲ្យ​គណៈកម្មការ អាចារ្យ វត្ត​ណា​ដឹង លុយ​លោក​កាន់​ខ្លួនឯង​ទាំងអស់ ព្រៃ​ដើមឈើ​ទាល​កាប់​ជិត​អស់ហើយ។​

ពលរដ្ឋ​លើកឡើងថា លោកសង្ឃ​អង្គ​នេះ​មក​ដូច​ជ្រុលពេល​ហើយ ប្រជាពលរដ្ឋ បរិស័ទ​ចង់ទៅ​រក និមន្ត​លោក ស្រោច​ទឹក ប្រោស​ព្រហ្ម លើករាសី អ្វី​មិនបាន បំបិទ​សិទ្ធ ជំនឿ​ព្រហ្មញ្ញ រវាង​ព្រះសង្ឃ​និង​បរិស័ទ តែ​លោក​ចៅអធិការ ប្រើ​របស់​សុទ្ធតែ​ប្រេនៗ ទាក់ទិន​ពលរដ្ឋ​ខឹងសម្បារ ជាមួយ​លោកគ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត មិន​ឲ្យ​ជឿ​ជំនឿ​បែ​ព្រហ្មញ្ញ ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បារ តវ៉ា​ទាមទារ​ស្នើសុំ​ឲ្យ​អាជ្ញាធរ សម្តេច​សង្ឃ មេត្តាករុណា​ជួយ​ដោះស្រាយ ហើយ​អ្នក​ពត៌មាន​បាន​ចង់ដឹង​រឿង​ពិត ចុះ​ជួប​ផ្ទាល់ ជាមួយ​ពលរដ្ឋ តែ​ចៅអធិការ​វត្ត ឃើញ​អ្នក​សារព័ត៌មាន​ចូលទៅ ព្រះអង្គ​និមន្ត​ឡើង​ឡាន​ចាក​ចេញទៅ​បាត់ ៕ ដោយ​ ៖ បញ្ញា​ស័ក្តិ​

×