Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ក្រុមមនុស្ស ១១ នាក់ ដើរ​ចាប់ដី អានាធិបតេយ្យ បញ្ជូនទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ ៖ សូម​បងប្អូន​បញ្ឈប់​ជាបន្ទាន់​នៅ​សកម្មភាព​ខុសច្បាប់ ដើរ​ចាប់​រុករាន​ដី កម្មសិទ្ធិឯកជន និង​ដី​របស់​រដ្ឋ គឺអាច​ប្រ​ឈ​មុខ​នឹង​ផ្លូវច្បាប់​។ សូម​គិតដល់​សេ​ចក​ក្តី​សុខ​របស់​សង្គម​ផង​។​

​តាម​សេចក្ដីរាយការណ៍​ពី សមត្ថកិច្ច​កង​រាជ​អា​វុ​ុ​ធ​ហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រយៈពេល ២​ថ្ងៃ បន្តបន្ទាប់​គ្នា​នេះ គឺ​ថ្ងៃទី ១៥-១៦ ខែ មីនា ឆ្នាំ ២០១៩ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ពួក​អានាធិបតេយ្យ ដើ​រ​ចាប់ដី​គេ​ខុសច្បាប់​សរុប ១១ នាក់ បញ្ជូនទៅ​តុលាការ ។

​ថ្ងៃទី ១៥ ខែ មីនា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មួយ​ករណី ដែល​ប្រើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​​ដោយ​សុចរិត នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ នៅវេលា​ម៉ោង​១៥និង២០​នាទី​រសៀល​
​មន្ទីរជំនាញ អាវុធហត្ថ​ខេត្ត បាន​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​រួមមាន​ ៖

១/​ឈ្មោះ ឯ សំភាស់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ប្រធាន​សមាគមន៍​រួមគ្នា​ដើម្បី​
​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​

២/​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​

៣/​ឈ្មោះ កែវ ឈន ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ

៤/​ឈ្មោះ ដឹ​ម វឹក ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​

៥/​ឈ្មោះ មី មីនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​

៦/​ឈ្មោះ លឹម វុទ្ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​

៧/​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។​

នៅវេលា​ម៉ោង ៧និង៤០​នាទី​ព្រឹក ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ត្រាវ ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត បាន​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់​(​ស្រី​១​នាក់​) ពាក់ព័ន្ធ​ករណី ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​៖

១/​ឈ្មោះ មិត្ត សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​

២/​ឈ្មោះ ភឿង សុធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងសំណង់​

៣/​ឈ្មោះ សាយ រ៉ា​ន់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​

៤/​ឈ្មោះ សយ សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងសំណង់​

៥/​ឈ្មោះ ម៉ាញ់ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់​។​

​មុន​ករណី​ឃាត់ខ្លួន រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​ជូនដំណឹង​ដល់​ក្រុម​ជន​អានាធិបតេយ្យ ដែល​កំពុង​ដើរ​ចាប់ដី​គេ​ដោយ​ខុសច្បាប់​ឲ្យ បញ្ឈប់​សកម្មភាព និង រុះរើ​សំណង់​ខុសច្បាប់​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ក្រុម​អានាធិបតេយ្យ មិន​ស្ដាប់​ហើយ​នៅតែ​បំពាន​ដើរ​ចាប់ដី​គេ​ជា​បន្តបន្ទាប់ ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ។ សមត្ថកិច្ច​នឹង​បន្ត​ចាប់​ក្រុម​អានាធិបតេយ្យ​ជា​បន្តទៀត ដើម្បី​ការពារ​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា​
​កម្មសិទ្ធិ​ស្របច្បាប់ លុះត្រាតែ​មានការ​គាំពារ​ពី​ច្បាប់ មាន លិខិតស្នាម​គតិយុត្តិ​ដែល​គេ​ហៅថា​៖ (​ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង​)​។ កាលពី​ជាង​២០ ឬ ៣០​ឆ្នាំមុន អ្នកមាន ធនធាន មាន​ទស្សនៈវិស័យ​វែងឆ្ងាយ បាន​ចំណាយ​ថវិកា​វិនិយោគ​វិស័យ​ដីធ្លី តាំងពី​១​ម៉ែត្រការ៉េ តម្លៃ​០,៥$ មកម្ល៉េះ​? លុះ​មកដល់​ពេល ដី​ឡើងថ្លៃ​ដល់​ជាង​១០០$ ក្នុង​១​ការ៉េ ស្រាប់តែ​ចេញមុខ​អ្នកវិនិយោគ​បែប​ថ្មី យក​កាំបិតផ្គាក់​ធ្វើ​ដើមទុន ? ទន្ទ្រាន​យក​ដី​របស់គេ ដែលមាន​កម្មសិទ្ធិ​រួចហើយ​។ បើ​នៅតែ​មានរឿង​របៀបនេះ​ប​នេះ​? សួរថា តើ​ឲ្យ​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ គេ​ជឿទុកចិត្ត ម្តេច​បាន​…..?

ច្បាប់​គេ​ធ្វើ​សម្រាប់​គ្រប់គ្រង​តម្រូវ​ចិត្ត​មនុស្ស​មួយ​នគរ មិនមែន​សម្រាប់តែ​មនុ​ស្ស​៥០​ទៅ​៦០​នាក់​នោះទេ ? ប្រយ័ត្ន​តែ​ដល់ពេល​ជាប់ពិរុទ្ធ តាំង​ស្រែកថា អយុត្តិធម៌​ណាស់ ។​សម្តេច​អើយ ជួយ​ផងៗ​។​

ពលរដ្ឋ​ជាង​៦០​នាក់ ដែល​នាំគ្នា ចំណាយលុយ​ទិញ​បង្គោលរបង ទិញ​ស័ង្កសី យកទៅ​ធ្វើ​ខ្ទម​នៅ​លើដី​របស់​អ្នកដទៃ ដែល​គេ​មាន​ប័ណ្ណកម្មសិទ្ធិ​រួចហើយ នៅ​ឃុំ​បិត​ត្រាំ​ង​នោះ តាមផ្លូវ​ច្បាប់ មតិ​មហាជន មិន​គាំទ្រ​បងប្អូន​ឡើយ សូម្បី តែ​អ្នកលក់​ស័ង្កសី​ឲ្យ ក៏​គាត់​ពេបជ្រាយ​ទង្វើ​ទាំង​នោះដែរ​។

សូម​ពិចារណា​ផង ចុះបើ​គេ​នាំគ្នា មក​ទន្ទ្រាន​កាន់កាប់​យក​ទ្រព្យសម្បត្ដិ​របស់​យើង តើ​យើង​ឈឺចាប់​ប៉ុណ្ណា ? នីតិរដ្ឋ ច្បាប់​ប្រទេស មិន​យោគយល់​ឡើយ …? ៕ ​ដោយ ​៖ ​ស្រីនាថ​

×