ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩នេះគេឃើញមានរថយន្តយីឌុបវ៉េអងនិងរថយន្តធុនធំ៨ទៅ៩គ្រឿងផ្ទុកដែកអេតចាយសង្ស័យថា មានអ្វីពិសេសហើយទើបបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែនសំយ៉ោងស្ថិតនៅភូមិឬស្សីលៀបឃុំសំយ៉ោងក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងដើម្បីផ្ទេរទំនិញជាដែកអេតចាយដាក់រថយន្ត ពាក់ស្លាកលេខវៀតណាមផ្សេងចេញទៅវៀតណាមទាំងកណ្តលថ្ងៃនិងយប់អាធ្រាតដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារនឹងបើកបារ៉ាស់ជូនដំណើរអោយទៀត។
ពាក់ព័ន្ធទៅនឹងហ្វូងរថយន្តដឹកទំនិញជាដែកអេតចាយដែលនិយមឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះក្រុមអ្នកសារព័ត៌មានពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយសារគ្មានប្រភពទាក់ទងបានហើយម្យ៉ាងទៀតលោកនាយប៉ុស្តិ៍រូបនេះក៏មិនសូវនៅកន្លែងទេ !
ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា៖រថយន្តទាំងអស់នេះមានទំនិញ ជាដែកអេតចាយ ពុំមានអ្វីសំខាន់នោះទេហើយក៏គ្មានខុសច្បាប់ដែរព្រោះមានអ្នករត់ការផ្លូវអស់ហើយ គេបង់លុយឱ្យគយ ឱ្យខេត្ត ឱ្យសាធារណៈការនិងសមត្ថកិច្ចនៅប៉ុស្តិ៍ព្រំដែនរួចរាល់អស់ហើយ ។
ដោយឡែកពលរដ្ឋ ក៏ដូចជាភ្នែករបស់មហាជនដែលរស់នៅតំបន់នោះចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា៖មិនថាពេលប្រលប់ៗរឺពេលថ្ងៃទេគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញដែកអេតចាយដឹកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោងនេះរហូតមិនដឹងថារថយន្តទាំងដឹកលើសទំងន់រឺអត់នោះទេពីព្រោះថាជាធម្មតាចំពោះផ្លូវលំគេអនុញ្ញាតឱ្យដឹកមិនលើសពី១៥តោននោះឡើយដោយគិតរួមទាំងទំងន់របស់រថយន្តផងនោះបើមិនដូច្នេះទេច្បាស់ជារលាយផ្លវលំអស់ជាកជាពុំខានឡើយ។
សំណួរសួរថា ៖ ចុះបើដឹកទំនិញរឺអេតចាយស្របច្បាប់ចាំបាច់អីដឹកចេញឆ្លងដែនទៅក្រៅប្រទេសតាមច្រករបៀងដូច្នេះមិនព្រមចេញតាមច្រកទ្វារអន្តរជាតិរឺច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យដូច្នេះទៅវិញ? មានអ្វីនៅក្នុងក្បួនរថយន្តទាំងនោះមែន? រឺមួយក៏បណ្តោយឱ្យខូចផ្លូវអស់ទើបរកលុយធ្វើឡើងវិញមែន?
ប្រភពដដែលបានឱ្យដឹងទៀតថា ៖ រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំង នេះគឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយតាំងពីលើមកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមច្រករបៀងបានគ្មានអ្នកមករំខានដូច្នេះតែបើអ្នកកាសែតចង់ថតផ្សាយព័ត៌មានក៏សូមអញ្ជើញមួយសេរីគ្មានបញ្ហាទេ ! ៕ ដោយ ៖ វ៉ៃកូ