Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនខ្មែសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល

ភ្នំពេញ, ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ –  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បី​បូកសរុបការងារ​ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ​
យុទ្ធ​សាស្ត្រ​សម្រាប់​ឆ្នាំ២០២៥។កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។

នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖

  • កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program) និស្សិតប្រមាណ ១.០០០នាក់ មកពី​សាកល​វិទ្យា​ល័យ​ចំនួន២៥​ នៅទូទាំងប្រទេស បានចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។
  • កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤៖ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១៤ ក្រុមហ៊ុន/ក្រុម​ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រមាណ ២.០០០នាក់។
  • ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះបានប្រមូលផ្តុំសហគ្រិនជាច្រើនមកជួបជុំគ្នា និង​មានអ្នកចូលរួមប្រមាណ ២០.០០០ នាក់ រួមទាំងសហគ្រិនកម្រិតវិទ្យាល័យ សហគ្រិនមហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី​ សហគ្រាស​ធុនតូចនិងមធ្យម និងអ្នកវិនិយោទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានការតាំងបង្ហាញផលិតផល និង​សេវា​​កម្ម​ផងដែរ។
  • ការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល៖ សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន ​នាំចេញអង្ករចំនួន ១២​ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International  de l’Alimentation (SIAL) Paris នៅប្រទេសបារាំង​។ ក្នុង​ឆ្នាំ២០២៤​ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ​ មានក្រុមហ៊ុនប្រមាណ ៧​.៨០០ ក្រុម​ហ៊ុន​មកពី​ ១៣០​ ប្រទេស​ បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិតផលចំនួន ៤០០.០០០ ប្រភេទ​ ដែលរួមមានផលិត ផលចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ២៨៥.០០០ នាក់ មកពីប្រមាណ ២០០ ប្រទេស។

ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖ “លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់​សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុង​ប្រព័ន្ធអេកូឡូស៊ី​
សហ​គ្រិន​ភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និង​ឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បី
កសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និង
បរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។”

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ​នៅក្នុងប្រព័ន្ធអេកូឡូស៊ី​សហគ្រិន​ភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន ៩០៧ នាក់ ​តាមរយៈកម្មវិធីកញ្ចប់ជំនួយ​សហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លើសពីនេះ សហគ្រិនខ្មែរ​ក៏បានផ្តល់​ជំនួយ​
បច្ចេក​ទេស និងជំនួយ​ហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផល​ទាំង​នោះទាក់ទាញ​ហិរញ្ញប្បទាន​ខាងក្រៅ​បន្ថែម ដែលក្នុងនោះរួមមាន​ហិរញ្ញប្បទានវិនិយោគប្រមាណ ២៥.២ លានដុល្លារ និងកម្ចីប្រមាណ ១២.៣ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ មក។


Khmer Enterprise Reports Strong 2024 Performance,
Sets 2025 Focus on Entrepreneurial Growth in Global Market

Phnom Penh, February 5, 2025Khmer Enterprise (KE) held its 17th Board of Trustees Meeting, chaired by H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation and KE’s Chairman of the Board of Trustees, to review its achievements in 2024 and outline key strategies for 2025. The meeting highlighted significant progress in supporting Cambodia’s entrepreneurial ecosystem.

In 2024, several notable milestones of Khmer Enterprise include:

  • UniPreneur Program: Approximately 1,000 students from 25 universities across Cambodia participated in showcasing their business ideas.
  • Khmer Enterprise Awards Night 2024: Khmer Enterprise honored 14 enterprises/groups out of around 2,000 applicants for their achievements.
  • Entrepreneurial Ecosystem Day: This flagship event brought together local entrepreneurs—from high school and university students to startups, SMEs, and investors—both local and international. Featuring a dynamic exhibition of products and services, it attracted approximately 20,000 visitors.
  • Promoting Entrepreneurial Growth in Global Market: Khmer Enterprise supported the Cambodian Rice Federation by leading 12 rice exporters to participate in the Salon International de l’Alimentation (SIAL) Paris, France. This global food exhibition in 2024 featured 7,800 companies from 130 countries, showcasing 400,000 food products. The event attracted 285,000 visitors from about 200 countries.

“The 2024 performance reflects the resilience and dedication of Khmer Enterprise, which has been instrumental in driving business growth and strengthening our entrepreneurial ecosystem,” Minister HEM Vanndy said. “In 2025, Khmer Enterprise’s mission remains focused on equipping entrepreneurs with the necessary resources, skills, and opportunities to thrive in the global market. It will be a crucial year to strengthen collaborations with both local and international partners, building a competitive foundation for Cambodia’s sustainable, resilient and inclusive development.Khmer Enterprise will take on a more strategic role as a catalyst, promoter, and facilitator in the development of priority sub-sectors of the economy.”

The Board of Trustees expressed its continued support for Khmer Enterprise’s vision of fostering innovation, supporting business growth and strengthening partnerships with development agencies and stakeholders within the entrepreneurial ecosystem to create a vibrant environment for startups and SMEs in Cambodia.

As of 2024, Khmer Enterprise has provided financial support to 907 grant recipients, through the Khmer Enterprise Assistance Package and SME Fundraising Program. It has also offered both technical and financial assistance to small and medium enterprises (SMEs) in Cambodia, enabling beneficiaries to secure additional external funding, including approximately $25.2M in investments and $12.3M in loans since 2020.

×