ខេត្តស្វាយរៀង៖បុរសជាជាងធ្វើយកម៉ូតូមកផ្ញើក្រោមផ្ទះក្បែរកន្លែងធ្វើសង់ផ្ទះអីលោកចោលួចកាច់ករជិះរត់សំណាងល្អម្ចាស់ឃើញទាន់ក៏ដេញតាមធ្វើអោយលោកចោរភ័យជិះកាន់តែលឿនបណ្តាលអោយដួលខ្លួនឯងរងរបួសត្រូវបានសមត្ថកិច្ចក្របួចបាន។
ករណីចោរលួចកាច់ករម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង១៥និង១៥នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នៅត្រង់ចំណុចភូមិ សង្កែ ឃុំឈើទាល ស្រុក ស្វាយជ្រំខេត្តស្វាយរៀង។
សមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុឈ្មោះ ទូច ភុន ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរជាងធ្វើផ្ទះមានទីលំនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំបានមកផ្ញើម៉ូតូនៅក្រោមផ្ទះឈ្មោះសៅ ណាសាំង ភេទប្រុសអាយុ ២៧ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើរួចដើរទៅធ្វើផ្ទះឈ្មោះហែម និត ភេទប្រុសអាយុ២៧ឆ្នាំនៅផ្ទះក្បែរគ្នា ។ប្រភពបានបន្តទៀតថា៖កំពុងធ្វើផ្ទះស្រាប់ឃើញជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាបានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកឌុបគ្នាមកដល់ខាងផ្ទះដែលផ្ញើម៉ូតូក៏ទម្លាក់ម្នាក់ចុះធ្វើសកម្មភាពលួចកាច់ករម៉ូតូរួចជិះចេញទៅទិសខាងលិចតែចៃដន្យម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោនិងបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុច ភូមិស្វាយចេក ឃុំ ស្វាយធំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជនសង្ស័យជិះម៉ូតូលឿនពេកបណ្តាលអោយដូលខ្លួនឯងរងរបួសធ្ងន់ ។ ពេលនោះសមត្ថកិច្ចយើងបានឃាត់ខ្លួននិងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចុប្បន្នកំលាំងជំនាញស្រុកស្វាយជ្រំនិងកំលាំងប៉ុស្តិនគរបាលរដ្ឋបាលឈើទាលកំពុងកសាងសំណំុរឿងនិងធ្វើការស្រាវជ្រាវកំណត់យកសាវតាជាតិនិងអាស្រ័យដ្ឋាន ៕ ដោយ ៖ វ៉ៃកូ