Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាល់​ហ្សេ​រី លាលែង​ពី​តំណែង ក្រោយ​ប្រជាជន​បាតុកម្ម​ទ្រង់​ទ្រាយធំ​អស់​ជាច្រើន​សប្តាហ៍​

​ប្រធានាធិបតី​ប្រទេស​អាល់​ហ្សេ​រី លោក Abdelaziz Bouteflika បានប្រកាស​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​មានការ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រូបលោក​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។​

​លោក Abdelaziz Bouteflika អាយុ ៨២​ឆ្នាំ ដែល​កាន់​តំណែង​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ បាន​បោះបង់ចោល​គំរោង​រួចហើយ ក្នុង​ការបន្ត​ធ្វើ​ប្រធានាធិបតី​នៅ​អាណត្តិ​ទី ៣ ខណៈ​ការប្រឆាំង​នឹង​ការដឹកនាំ​របស់​លោកមា​ន​ការកើនឡើង​យ៉ាង​ខ្លាំង​។​

​កងទ័ព​ដ៏​មាន​ឥទ្ធិពល​បាន​ស្នើ​ឲ្យ​រូបលោក​ប្រកាស​ពី​អសមត្ថភាព​ក្នុង​ការបំពេញ​តួនាទី​។ មេដឹកនាំ​រូប​នោះ​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​អស់​រយៈពេល ៦​ឆ្នាំ​មកហើយ ហើយ​លោក​កម្រ​លេចមុខ​នៅ​ទីសាធារណៈ​ណាស់​តាំងពី​ពេលនោះ​មក​។​

​ប្រជាជន​អាល់​ហ្សេ​រី​មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង ក្រោយពេល​បាន​លឺដំណឹង​ពី​ការលាលែង​នោះ​។​

​ប្រជាជន​អាល់​ហ្សេ​រី​ម្នាក់​ឈ្មោះ Selmaoui Seddik បាន​ថ្លែង​ប្រាប់​សារពត៌មាន Reuters ថា “​ពួកយើង​នឹង​មាន​ការផ្លាស់ប្តូរ​បែប​ប្រជាធិបតេយ្យ ១០០​ភាគ វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ពួក​យើង​ត្រូវតែ​លុបបំបាត់​អ្វីៗ​ចោល​សល់​ពី​របប​មុន​”​។​

​បើ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ ប្រធាន​ព្រឹទ្ធសភា​នឹង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​រហូតដល់​មាន​ការបោះឆ្នោត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ BBC​

×