Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ដឹក​កម្មករ ដាច់​កាឡេ​ខ្វែង​ចង្កូត​របូត​បង្ក​ការគ្រោះថ្នាក់​ ចាក់​មនុស្ស​ចោល​នៅលើកំណាត់​ផ្លូវជាតិលេខ ៥១ របួស ៤​នាក់​

​ខេត្ត​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា កាលពី​ព្រឹក​ម៉ោង ០៦.៣០​នាទី​នា​ថ្ងៃ​ពុធ ១៤ រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ចូល​ការដ្ឋាន​កិន​ថ្ម​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ មាន​រថយន្ត ០១​គ្រឿង​ម៉ាក Hyundai ពណ៌​ខៀវ ពាក់​ផ្លាកលេខ កណ្ដាល 2A.2803 អ្នកបើកបរ​ដោយ​ឈ្មោះ ជិន ផានិត ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​រាំង ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ដឹក​កម្មករ​ចំនួន 44​នាក់ ស្រី 35 នាក់ ក្នុងនោះមាន​ធ្វើការ​នៅ​រោងចក្រ​ចំនួន 04 គឺ​1. រោងចក្រ ការ​បូ​ប 2.​រោង​ខ្សែភ្លើង 3.​រោងចក្រ កន្សែង​ក្រហម 4.​រោងចក្រ វ៉ា​លី រោងចក្រ​ទាំង 04​ស្ថិតក្នុង​តំបន់​QM ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​បានឲ្យដឹងថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រថយន្ដក្រឡា​ប់ គឺ​រថយន្ដ​បាន​របូត​ការឡេ​ខ្វែង​ចង្កូត ទេីប​ធ្វេី​ឲ្យ​អ្នក​បើកបរ​បាត់​ម្ចាស់ការ ធ្វើឲ្យ​រថយន្ត​រេ​ចង្កូត​និង​ផ្អៀង ចាក់ក​ម្មករ​តែម្ដង​នៅលើ​ផ្លូវ​បណ្តាលឲ្យ​គ្រោះថ្នាក់​មនុស្ស​នឹង​ខូចខាត​សម្ភាៈ អ្នករងរបួស​ស្រាល ចំនួន ០៤​នាក់ ស្រី ០៣​នាក់ ក្នុងនោះ​មាន ៖

១.​ឈ្មោះ អាង គា ភេទ​ស្រី អាយុ 22​ឆ្នាំ​

២.​ឈ្មោះ ស្វាយ ធូន ភេទ​ស្រី អាយុ 27​ឆ្នាំ​

៣.​ឈ្មោះ អុក ព្រេ​ម ភេទ​ប្រុស អាយុ 22​ឆ្នាំ​

៤.​ឈ្មោះ ផង ស្នា ភេទ​ស្រី អាយុ 41​ឆ្នាំ​

​ចំពោះ​វិធានការ​ជំនាញ​បាន​ឃាត់​អ្នកបើកបរ​រថយន្ដ​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ដ ដើ​ម្បី​ធ្វើ​ការទទួលខុសត្រូវ​ចំ​ពោះ​សុវត្ថិភាព​អ្នក​ដំណេីរ​ជិះ​រថយន្ដ​និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ផ្ទាល់ខ្លួន ចំណែក​កម្មករ កម្មការិនី ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​ឯកជន​ថ្នល់ទទឹង​៕​ ​ដោយ​៖​កូឡាប​

×