ភ្នំពេញ ៖ ក្រសួងសេដ្ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ស្មើដល់អ្នក ស្រាវជ្រាវអ្នកវិភាគឯករាជ្យជាពិសេសសារព័ត៌មានទាំងឡាយក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀតព្យាយាមសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមអំពីអត្ថន័យនិងខ្លឹមសារបច្ចេកទេសនៃទិន្នន័យនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាហើយយកទៅប្រើប្រាស់ឬវិភាគប្រកបដោយវិជ្ជាជីវៈនិងមានក្រមសីលធម៌ខ្ពស់ជៀសវាងបកស្រាយខុសពីខ្លឹមសារពិតដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្ដែងរបស់កម្ពុជា។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី 2 ខែមេសាឆ្នាំ 2019 បានចេញសេចក្តី ប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថាថ្មីៗនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្កេតឃើញថាមានសារព័ត៌មានក្នុងស្រុកជាភាសាខ្មែរនិងជាភាសាបរទេសមួយចំនួនបានដកស្រង់តួលេខឬព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ 7 ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទើបធ្វើការផ្សព្វផ្សាយជាសាធារណៈហើយបានយកទៅធ្វើការបកស្រាយខុសនៃបច្ចេកទេសថា ១) កម្ពុជាមានបំណងបរទេសជាង 1 ម៉ឺនលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។ ២) ការទូទាត់សេវាបម្រើសរុបរបស់កម្ពុជាមានប្រមាណ 8ភាគរយនៃបងមកក្រៅប្រទេស។ ៣) ការខ្ចីឥណទានសរុបពីបារាំងមានចំនួន 1,6ប៊ីលាន ដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។ ៤ ) ការខ្ចីឥណទានសរុបពីជប៉ុនមានចំនួន 1,3 លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។
ក្នុងន័យដើម្បីកុំឲ្យសាធារណជនមានការភាន់ច្រឡំតាមការបកស្រាយខុសរបស់សារព័ត៌មានខាងលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមបំភ្លឺដូចខាងក្រោម៖ ១) កម្ពុជាមានបំណុលបរទេសជាង 1 ម៉ឺនលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាជាតួលេខមួយម៉ឺនដុល្លារគឺជាតួលេខនៃការខ្ចីឥណទានសម្បទានដែលរដ្ឋថាប់ភិបាលបានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន៍គិតចាប់ពីឆ្នាំ 1993 រហូតមកដល់បំណាច់ឆ្នាំ 2018 ពោលគឺពុំមែនជាតួលេខសន្និធិបំណុលបរទេសដែលកម្ពុជាជំពាក់ជាក់ស្តែងគិតត្រឹមបំណាច់ឆ្នាំ 2018 ទេ។ ជាបច្ចេកទេសបើចង់ដឹងអំពីទំហំបំណុលសាធារណៈក្រៅប្រទេសដែលកម្ពុជាជំពាក់ជាក់ស្តែងគឺគេត្រូវមើលតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេសដែលគិតត្រឹមបំណាច់ឆ្នាំ 2018 មានចំនួនប្រមាណ 7ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាបើគ្រាន់តែចុះកិច្ចព្រមព្រៀងខ្ចីឥណទានពីក្រៅប្រទេសពុំទាន់មានន័យថាយើងជំពាក់បំណុលបរទេសនោះទេគឺលុះត្រាតែយើងបានដកសាច់ប្រាក់ពីដៃគូយកមកប្រើប្រាស់សុទ្ធទើបគិតថាជាបំណុលសាធារណៈក្រៅប្រទេសហើយជាក់ស្តែងយើងក៏មានការបង្វែរសាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួននិងសងប្រាក់ដើមជាបណ្ដើរមិនដើរទៅដៃគូវិញហើយផងដែរ។ ២) ការទូទាត់សេវាបំណុលសរុបរបស់កម្ពុជាមានប្រមាណ 8ភាគរយនៃបំណុលក្រៅប្រទេស៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាប្រសិនបើយកតួលេខនៃការទូទាត់សេវាបំណុលសរុបពីឆ្នាំ 1993 រហូតមកដល់ដំណាច់ឆ្នាំ 2018 ឡើងមានចំនួនប្រមាណ 1,3 ប៊ីលានដុល្លារអាមេរិកធៀបទៅនិងសន្និធិបំណុលសាធារណៈក្រៅប្រទេសសរុបតើមានចំនួនប្រមាណ 7ប៊ីលានដុល្លារអាមេរិកមុខភាគរយជាក់ស្ដែងត្រូវស្មើនិង 19 ភាគរយគឺមិនមែន 8 ភាគរយនោះទេ។ ៣) ការខ្ចីឥណទានសរុបពីបារាំងមានចំនួន 1,6 ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាតួលេខជាក់ស្តែងដែលកម្ពុជាបានខ្ចីឥណទានសម្បទានពីបារាំងគិតត្រឹមឆ្នាំ 2018 មានចំនួនសរុបប្រមាណ 34០ ដុល្លារអាមេរិកពោលគឺប្រមាណ 1,6 ប៊ីលានដុល្លារអាមេរិកទេ។ ៤) ការខ្ចីឥណទានសរុបពីជប៉ុនមានចំនួន 1,3 លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាតួលេខជាក់ស្តែងដែលកម្ពុជាបានខ្ចីឥណទានសម្បទានពីជប៉ុនគិតត្រឹមឆ្នាំ 2018 មានចំនួនសរុបប្រមាណ 1,3 ប៊ីលានដុល្លារអាមេរិកពោលគឺពុំមែន 1,3 លានដុល្លារអាមេរិកទេ។
ជាបទដ្ឋានបច្ចេកទេសអន្តរជាតិដើម្បីវាស់ស្ទង់អំពីស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់ប្រទេសមួយគេពុំមែនមើលទៅលើតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេសឬតួលេខនៃការខ្ចីឥណទានសម្បទានសរុបឬតួលេខសេវាបំណងស្រុកទេពោលគឺគេត្រូវពិនិត្យទៅលើអនុបាតបំណុលសាធារណៈក្រៅប្រទេសសំខាន់សំខាន់ចំនួន 4 ធៀបហ្នឹងទៅបាតគោល។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបផងដែរថារាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រយ័ត្ននិងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គ្រឹះគន្លឹះទាំង 4 រួមមាន ១) ត្រីខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន ២) ទៅខ្ចីឥណទានដែលមានកម្រិតសម្បទាននិងលក្ខខណ្ឌអនុគ្រោះខ្ពស់ ៣) ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ច**រូបភាពនៃកំណើនសេដ្ឋកិច្ចនិងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម និង៤) ត្រូវប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពនិងប្រសិទ្ធភាពខ្ពស់បំផុត។
ទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមបន្តលើកទឹកចិត្តដល់ស្ថាប័នស្រាវជ្រាវអ្នកវិភាគឯករាជ្យជាពិសេសសារព័ត៌មានទាំងឡាយក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀតព្យាយាមសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមអំពីអត្ថន័យនិងខ្លឹមសារបច្ចេកទេសនៃទិន្នន័យនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាហើយយកទៅប្រើប្រាស់ឬវិភាគប្រកបដោយវិជ្ជាជីវៈនិងមានក្រមសីលធម៌ខ្ពស់ជៀសវាងបកស្រាយខុសពីខ្លឹមសារពិតដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្ដែងរបស់កម្ពុជា។ ក្នុងករណីមានចម្ងល់ឬសំនួរផ្សេងៗសូមទាក់ទងទៅកាន់ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕ ដោយ៖កូឡាប