Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​រូបិយវត្ថុ​អន្តរជាតិ វាយតម្លៃ បឋម​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​

​ភ្នំពេញ ​៖ ក្រុមការងារ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជម្រាបជូន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​កម្ពុជា​ថា ទោះបី​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កំណើន​រឹងមាំ​ជា​មធ្យម​ប្រមាណ 6,5 ភាគរយ​ទៅ 7% ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​ខ្លី​និង​មធ្យម​ខាងមុខឲ្យ​ស្របទៅនឹង​ស្ថានភាព​ល្អប្រសើ​រនៃល​ទ្ធ​ផល​អនុវត្តន៍​ផ្នែក​សារពើពន្ធ​ហានិភ័យ​សម្រាប់​កម្ពុជា​កា​ន់​តែមាន​ទំហំ​ធំ​ជាង​មុន​ដែល​រួម​មាន​លទ្ធផល​នៃ​ការដក EBA​ដោយ​សហភាព​អឺរ៉ុប​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ការចាក់ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ជាដើម​។​

​លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពី​ការ​វាយតម្លៃ បឋម​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រុម​បេសកកម្ម​ការងារ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund Staff Visit Mission), នា​រសៀល​ថ្ងៃ​ទី ០២ ខែ មេសា ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ក្រុម​ការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​បាន​អញ្ជើញ​មក​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​។​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជម្រាបជូន​អង្គប្រជុំ​ថា​ជាទូទៅ​ផ្អែកលើ​លទ្ធផល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ជារួម​នា​ចុងឆ្នាំ 2018 និង​ដើមឆ្នាំ 2019 នេះ​កំណើន​សេដ្ឋកិច្ច​សកល​នឹង​ក្នុង​តំបន់​មាន​និន្នាការ​ថមថយ​។ ចំពោះ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ក្រុមការងារ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជម្រាបជូន​ថា​ទោះបី​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កំណើន​រឹងមាំ​ជា​មធ្យម​ប្រមាណ 6,5 ភាគរយ​ទៅ 7% ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​ខ្លី​និង​មធ្យម​ខាងមុខឲ្យ​ស្របទៅនឹង​ស្ថានភាព​ល្អប្រសើ​រនៃល​ទ្ធ​ផល​អនុវត្តន៍​ផ្នែក​សារពើពន្ធ​ហានិភ័យ​សម្រាប់​កម្ពុជា​កា​ន់​តែមាន​ទំហំ​ធំ​ជាង​មុន​ដែល​រួម​មាន​លទ្ធផល​នៃ​ការដក EBA​ដោយ​សហភាព​អឺរ៉ុប​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ការចាក់ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ជាដើម​។​

​ជាមួយគ្នានេះដែរ​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​និង​ការដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ​ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​កន្លងមក​ដូចជា​ការបន្ត​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​ការកែសម្រួល​នូវ​បៀវត្ស​អប្បបរមា​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ។​ល​។ ដោយឡែក​ក្រុម​ការងារ​ក៏​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ចំណាយ​មូលធន​ដែល​ប្រសិទ្ធភាព​របស់​វា​អាស្រ័យ​ទាំងស្រុង​ទៅនឹង​ការធ្វើ​វិចារណ​កម្ម​ចំណាយ​និង​សមត្ថភាព​អនុវត្ត​គម្រោង​ព្រមទាំង​ការបន្ត​កើនឡើង​នូវ​ឥណទាន​ឲ្យទៅ​ពីក្រោយ​សំណង់​និង​អចលនទ្រព្យ​ដែល​អាច​នាំ​ទៅ​ដល់​ហានិភ័យ​ជា​ប្រព័ន្ធ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​

​អគ្គបណ្ឌិត​សភាចារ្យ​បាន​ជម្រាបជូ​ន​ក្រុមការងារ ចំពោះ​ភាពខុស​គ្នា​នៃ​លទ្ធផល​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ 2020 របស់​រាជរដ្ឋាភិបាល​និង​លទ្ធផល​ព្យាករ​របស់​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដោយសារ​កម្ពុជា​បាន​ដាក់បញ្ចូល​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការដក EBA​ដោយ​សហភាព​អឺរ៉ុប​ទៅ​ក្នុង​ការ​ព្យាករ​សេដ្ឋកិច្ច​តែម្ដង​ដោយ​រួមទាំង​មាន​រៀបចំ​ជា​កញ្ចប់​អន្តរាគមន៍​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កូន​មក​អត្រា 6,5% វិញ ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចាត់ទុក​ការដក EBA​ត្រឹម​ជា​ហ​និភ័យ​ប៉ុណ្ណោះ​ពោល​គឺ​មិន​បាន​ដាក់បញ្ចូល​ផ្ទាល់​ក្នុង​លទ្ធផល​ព្យាករ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ពី​សំណាក់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ការកសាង​សមត្ថភាព​មន្ត្រី​កម្ពុជា​ឲ្យ​កាន់តែ​មាន​ជំនាញ​និង​ចំណេះដឹង​ល្អប្រសើរ​ជាង​មុន​ជាពិសេស​ការផ្ដល់​ជំនួយ​បច្ចេកទេស​លើ​ការ​ចងក្រង​ស្ថិតិ​ជា​រួម​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សារៈសំខាន់​សម្រាប់​ការវិភាគ​វាយ​តំលៃ​និង​រៀបចំ​គោលនយោបាយ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​៕​ ​ដោយ ​៖ ​កូឡាប​

 

 

×