រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទរួមភេទជាមួយអនិតិជន អាយុ១៣ឆ្នាំ បានប្រព្រឹត្តកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៧វេលាម៉ោង២ នៅក្នុងផ្ទះសំណាក់ផ្ទះលេខ៩B ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឲ្យដឹងថាជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះលី ថា ហៅប៉ោង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះលេខ៥៧៥ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះឈ្មោះ ល ស ណ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះលី ថា ជាលទ្ធផល គឺ វិជ្ជមាន ពោលគឺយុវជនរូននោះមានសារធាតុញៀន៕ ដោយ ៖ បញ្ញាស័ក្តិ