រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ និងកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលភ្នំពេញថ្មីបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត នឹងស្រាវជ្រាវអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានីភ្នំពេញនៅថ្ងៃព្រហស្បត៍ ទី២១ខែឆ្នូ ឆ្នាំ២០១៧វេលាម៉ោង២រសៀល ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់។
ប្រតិបត្តិការនេះដោយមានការសម្របសំរួលពីលោក សៀង សុខព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ ដឹកនាំចុះប្រតិបត្តិដោយលោក ឧត្តមសេនីយឯកអ៊ុក ហៃ សីលាប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមនៅគោលដៅភូមិទំទប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមចំនួន៩នាក់ ដែលមិនមានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវ អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃយកទៅអនុវត្តតាមនិតិវិធីបន្ត៕ ដោយ ៖ បញ្ញាស័ក្តិ