ឆ្នាំជូត ៖ ថ្ងៃនេះអ្នកជួបសំណាងល្អទាំងរឿងមនោសញ្ចេតនា និងការងារ ។ អ្នកងាយរកបានមនុស្សចុះសម្រុងគ្នា ផ្តើមស្នេហ៍សុភមង្គល ។ ការងារកំពុងជួបឱកាសល្អៗច្រើន ថ្នាក់លើពេញចិត្តវាយតម្លៃខ្ពស់ ងាយទទួលបានការឡើងតំណែងឆាប់ៗ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង បៃតង ស ។ ឆ្នាំអ្នកយកអាសា រកា វក ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ អ្នកអាចនឹងជួបការលំបាកច្រើនក្នុងការងារ ដោយសារមានអ្នកច្រណែនឈ្នានីស ។ គោលដៅដែលបានកំណត់តាំងពីមុននោះពិបាកអាចសម្រេចបាន ។ អ្នកប្រឹងប្រែងពេញទំហឹង តែចុងក្រោយសមិទ្ធផលទទួលបានមិនដូចបំណង ។ រឿងនេះធ្វើឲ្យអ្នកអស់សង្ឃឹមយ៉ាងច្រើន ។ តែកុំអាលនឿយណាយ ព្រោះពុំមែនគ្រប់គ្នាសុទ្ធតែងាយសម្រេចបានជោគជ័យឡើយ ។ លុយកាក់ស្ថិរភាព អ្នកអាចចាយវាយតាមប្រាថ្នាដោយមិនចាំបាច់ថ្លឹងថ្លែងច្រើន ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ៕
ឆ្នាំខាល ៖ អ្នកនៅលីវថ្ងៃនេះងាយត្រូវបានអ្នកស្គាល់ សាច់ញាតិឧទ្ទេសនាមមនុស្សដែលពួកគេយល់ថាសក្តិសម ធ្វើជាគូជីវិតរបស់អ្នក ។ ចូរបើកចិត្តទទួលដើម្បីធ្វើការស្វែងយល់ពីគ្នា ។ ការងារត្រូវនឹងនរកុំស្តាប់សម្តីអុចអាលពីគូប្រជែង ពុំនោះទេអ្នកនឹងប្រឈមបរាជ័យធ្ងន់ធ្ងរ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ ការងារដំណើរការប្រក្រតី ពុំជួបបញ្ហាអ្វីឡើយ តែអ្នកត្រូវពិនិត្យមើលឡើងឱកាសវិនិយោគចំពោះមុខ ដើម្បីអាចជ្រើសរើសឲ្យសមស្របបំផុតចំពោះខ្លួន ។ ថ្ងៃនេះមានប្រផ្នូលអំពីការបាត់បង់របស់ទ្រព្យត្រូវប្រយ័ត្នប្រយែង ។ រឿងមនោសញ្ចេតនា អាចផ្លាស់ប្តូរគ្រប់ពេល កុំធ្វើឲ្យខ្លួនចំណុះជ្រុលទៅលើវា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកលិចលង់ក្នុងទុក្ខព្រួយ ដោយសារខ្លួនបង្កឡើង ។ អ្នកមិនព្រមចែករំលែកជាមួយដៃគូ ដោយចេះតែឱបទុក្ខក្នុងចិត្ត ពុំមាននរណាអាចជួយអ្នកបាន ។ ប៉ុន្តែចំណូលសម្រុកចូលដល់ផ្ទះធ្វើឲ្យអ្នកក៏ស្មានមិនដល់ថាកិច្ចការដែលធ្វើលេងៗនេះបែរជានាំមកនូវលុយកាក់ច្រើនដល់ថ្នាក់នេះ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអំណោយផលល្អទាំងក្នុងការងារ និងធ្វើជំនួញដោយមិនជួបឧបសគ្គអ្វីធំដុំ និងថែមទាំងប្រមូលបានប្រាក់ចំណេញយ៉ាងក្រាស់ក្រែល ។ រឿងមនោសញ្ចេតនាមិនល្អអ្នកចង់បន្តទំនាក់ទំនងបច្ចុប្បន្នបន្តិច ចង់បញ្ចប់បន្តិចព្រោះមិនរកឃើញភាពកក់ក្តៅអ្វី ដើម្បីផ្សាភ្ជាប់ជាមួយគ្នា ។ ប្តីប្រពន្ធងាយមានទំនាស់ ខ្វែងគំនិតគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា វក ឆ្លូវ ៕
ឆ្នាំមមី ៖ ការងារជួបបញ្ហាស្មុគស្មាញ អ្នកមិនអាចបែងចែកច្បាស់លាស់១ណាជារឿងគួរធ្វើ ១ណាជារឿងមិនគួរធ្វើ ។ អ្នកអាចនឹងត្រូវរងផលវិបាកធ្ងន់ធ្ងរ ។ អ្នកត្រូវពិនិត្យពិចារណាឡើងវិញឲ្យម៉ត់ចត់ កុំធ្វើទាំងងងឹតងងល់ ។ រឿងមនោសញ្ចេតនាក៏មិនល្អប្រសើរដោយរងឥទ្ធិពលពីរឿងការងារ ធ្វើឲ្យអ្នកគ្មានពេលវេលាផ្អែមល្ហែមជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ទឹកក្រូច ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ ថ្ងៃនេះអ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនអំពីលុយកាក់ ។ អ្នកត្រូវប្រមូលផ្តុំក្នុងការងាររបស់ខ្លួននោះចំណូលនឹងកាន់តែកើនឡើងរឹងមាំ ។ អ្នកត្រូវប្រយ័ត្នពីបញ្ហាសុខភាព ព្រោះងាយកើតជំងឺអំពីផ្លូវរំលាយអាហារ ក៏អាចត្រូវឈឺក្រពះ ដោយសារការវល់ខ្លាំងពេកមិនបានយកចិត្តទុកដាក់ដល់ការបរិភោគបានត្រឹមត្រូវ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ ការងារល្អបំផុត គ្រប់យ៉ាងសុទ្ធតែសម្រេចបានតាមផែនការ ។ ចំណូលឥទ្ធិពលដោយមិនបារម្ភពីការខ្វះខាត ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាជួបបញ្ហារកាំរកូស ដោយអាចមានអ្នកទី៣ ចូលមកជ្រៀតជ្រែកធ្វើឲ្យអ្នកទាំងពីរមានការយល់ច្រឡំនឹងគ្នាពិបាកផ្សះផ្សា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ ការងារមានអ្នកជួយយកអាសា ណែនាំផ្លូវ អាស្រ័យហេតុនេះអ្នកអាចចាប់យកឱកាសទាន់ពេល លុយកាក់តាមរយៈនោះក៏ហូរចូលដូចទឹក ។ រាល់ការលំបាកមុនៗនោះត្រូវបានអ្នកដោះស្រាយរួចរាល់ មិនបន្សល់ទុកផលវិបាកអ្វីឡើយ ។ មនោសញ្ចេតនាល្អប្រសើរ ពោរពេញដោយភាពកក់ក្តៅ ផ្អែមល្ហែម ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកត្រូវចេះទប់អារម្មណ៍ មិនឆេវឆាវ ទើបកិច្ចការទាំងឡាយមិនថ្លោះធ្លោយ ។ ការងារជួបរឿងរំខានចិត្តខ្លះ តែនៅតែអាចដោះស្រាយបាន ។ មនោសញ្ចេតនាពុំសូវល្អ ប្តីប្រពន្ធរមែងចៀសមិនផុតពីការខ្វែងគំនិតគ្នា តែអ្នកត្រូវចេះអត់ឱន អធ្យាស្រ័យទើបសុភមង្គល គង់វង្ស ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ត្នោត ស ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ ការងាររីកចម្រើនជាលំដាប់ រាល់ការលំបាក ឧបសគ្គពីមុនៗអ្នកអាចជំនះបានអស់ក្នុងថ្ងៃនេះ ។ លុយកាក់ស្ថិរភាព និងថែមទាំងមានខ្ទង់ចំណូលថែមពីខាងក្រៅ ។ ប៉ុន្តែរឿងមនោសញ្ចេតនាងាយមានទំនាស់ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ម្នាក់ៗចង់ឈ្នះរៀងៗខ្លួនដោយពុំព្រមចុះចាញ់ ធ្វើឲ្យទំនងទំនងកាន់តែឃ្លាតឆ្ងាយ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌សំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត ឆ្លូវ មមែ ៕