ភ្នំពេញ៖ បន្ទាប់ពី លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះកាតបុគ្គលិកកាសែតចំនួនបួននាក់ដែលអស់សុពលភាពទៅហើយ ឲ្យពួកគេទាំង 4 នាក់នោះបានទៅចូលក្នុងសាលានាយទាហានសកម្មត្មាតពងដើម្បីសុំលុយគេ នៅថ្ងៃទី 22 ខែមេសានេះ អ្នកកាសែតទាំងបួនស្ថាប័ននោះបានចេញសេចក្តី បំភ្លឺដោយធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងនោះថាមិនមែនជាការពិតនោះទេ ដោយពួកខ្លួនគ្រាន់តែទៅថតរណ្ដៅដីនៅក្បែរនោះ ហើយមានទាហានហៅឱ្យចូលក្នុងបន្ទាយ ស្រាប់តែទាហានមានបំណងចង់វ៉ៃខ្នោះ ក្នុងហើយថតកាតពួកគេតែម្ដង។
បើតាមសេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មានទាំង 4 នោះ បានបញ្ជាក់នៅថា “យើងខ្ញុំអ្នកសារព័ត៌មានទាំង៤អង្គភាព សូមអនុញ្ញាតគោរពរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមទានជ្រាប : យើងខ្ញុំទាំង៤អង្គភាពដែលមានឈ្មោះនៅក្នុងនេះស្រាប់ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ថានៅតំបន់ត្មាតពង ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺមានការកាយដីធ្វើអាជីវកម្មរបស់ឈ្មោះ គង់ សំណាង ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន លើផ្លូវសាធារណៈមានធ្លាក់ដី និងហ៊ុយតាមផ្លូវ ដែលឡានដឹកដីចេញលើផ្លូវលេខ៥១។ យើងខ្ញុំទាំង៤អង្គភាពចុះទៅយកព័ត៌មានជូនអង្គភាព(នៅរណ្ដៅដី) និងផ្ដិតយករូបភាពនៅទីនោះ(រូបភាពនៅរណ្ដៅដី) ដើម្បីសុំការបំភ្លឺពីម្ចាស់អាជីវកម្ម តែមិនបានជួបម្ចាស់អាជីវកម្មនោះទេ យើងខ្ញុំក៏បើកឡានចេញមកវិញដល់លើផ្លូវជាតិ ស្រាប់តែមានទាហាន២នាក់ដៃកាន់អាយកូម ជិះម៉ូតូមកឃាត់ស្ទាក់ផ្លូវហើយបង្ខំអោយយើងខ្ញុំបើកឡានចូលបន្ទាយពីច្រកចំហៀង ដោយនិយាយថាមេអោយទៅជួប ពេលទៅដល់គាត់គំរាមដាក់ខ្នោះពួកយើងខ្ញុំ(លឺតាមវិទ្យុទាក់ទង)នឹងបញ្ជូនទៅកងរាជអាវុធហត្ថ បើយើងខ្ញុំហ៊ានចុះផ្សាយពីការកាយដីនេះ និងបង្ខំអោយយើងខ្ញុំលុបរូបភាពដែលក្រុមការងារអ្នកសារព័ត៌មានថតបាន(រូបនៅរណ្ដៅដី) មួយសន្ទុះក្រោយមកលោកនាយកសាលានាយទាហានបានចេញមកសួរយើងខ្ញុំថា ហេតុអ្វីប្អូនៗជាអ្នកសារព័ត៌មានចូលមកកន្លែងខ្ញុំដោយគ្មានការអនុញ្ញាត? នៅពេលនោះពួកខ្ញុំឆ្លើយថា ខ្ញុំមិនបានចូលមកទេគឺកូនចៅរបស់បងជាអ្នកឃាត់ឡានបញ្ជាអោយពួកខ្ញុំចូលមកជួបបងដើម្បីពិភាក្សារគ្នា។ បន្ទាប់មកទៀតគាត់ក៏ពន្យល់ប្រាប់ពួកយើងខ្ញុំថា រណ្ដៅដីនេះជារបស់បន្ទាយហើយកន្លងមកក៏មានអ្នកសារព័ត៌មាននិងមន្ត្រីខាងក្រសួងរ៉ែនិងថាមពលខេត្ត ដ៏ទៃទៀតក៏ចុះមកដែរហើយលោកក៏បានអញ្ជើញពួកគាត់មកប្រាប់ព័ត៌មានដែលទាក់ទងនិងរណ្ដៅដីនេះដែរ។ ក្រោយការពន្យល់ពីព័ត៌មានខាងលើនេះរួចលោកក៏បានសុំថតប័ណ្ណសម្គាល់ខ្លួនពួកយើងខ្ញុំ បន្ទាប់មកលោកនាយកសាលាក៏វិលទៅការិយាល័យរបស់គាត់វិញបាត់ទៅ។ បន្ទាប់មកលោកសុខ ទូច(កូនចៅ) បានអោយយើងខ្ញុំផ្ដិតមេដៃលើកិច្ចសន្យា ដែលសរសេរដោយខ្លួនគាត់ផ្ទាល់ថាមិនអោយពួកយើងខ្ញុំចុះផ្សាយពីបញ្ហាកាយដីនេះទេ ។ ក្រោយពីផ្តិតមេដៃថាមិនចុះផ្សាយរួចមក គាត់ក៏បានទិញទឹកសុទ្ធ៦ដបអោយពួកយើងខ្ញុំហូប និងសំណេះគ្នាលេង បន្ទាប់ពីសំណេះសំណាលគ្នារួចពួកយើងក៏គោរពលាគាត់ត្រឡប់មកផ្ទះរៀងៗខ្លួនវិញ។ ស្អែកឡើងថ្ងៃទី២១ ខែឆ្នាំដដែល វេលាម៉ោង៩ព្រឹក លោកសុខ ទូច បានទូរស័ព្ទប្រាប់ខ្ញុំថាប្រធានមន្ទីរព័ត៌មានខេត្តជាភរិយារបស់នាយកសាលា(រង(តាមសម្ដីសុខ ទូច)) បានសុំថតប័ណ្ណព័ត៌មានពួកយើងខ្ញុំពីលោកសុខទូច…ក្រោយមកក៏ឃើញមានព័ត៌មានដូចនេះ”។
សូមបញ្ជាក់ថា នៅថ្ងៃទី 21 ខែមេសានេះលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការបង្ហោះ នៅកាតបុគ្គលិកកាសែតចំនួនបួននាក់ដែលអស់សុពលភាពទៅហើយ ឲ្យពួកគេទាំង 4 នាក់នោះបានទៅចូលក្នុងសាលានាយទាហានសកម្មត្មាតពងដើម្បីសុំលុយគេ។
បើតាមមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជូនជ្រាបដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី20 ខែមេសា ឆ្នាំ២០១៩ វេលាម៉4ល្ងាចនេះ មានអ្នកសារព័ត៌មាន ចំនួន 4នាក់ ស្ត្រីម្នាក់ បានចូលសាលានាយទាហានសកម្មត្មាតពងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយគ្មានការអនុញ្ញាត ដើម្បីសុំលុយពីក្រុមហ៊ុនដឹកដី។
កាសែតទាំង4នាកនោះបានហួសសុពលភាព និងមិនឃើញមានឈ្មោះចុះក្មុងបញ្ជីក្រសួងទេ មានរូបដូចខាងក្រោម។ គឺលោកកែមស្រស់អ្នកយកព័ត៌មានកាសែតអំណាចខ្មែរ ។ លោកតូចសំបូរអ្នកយកព័ត៌មានកាសែតរំដោះជាតិ។ លោកតូចសម្បត្តិនិពន្ធនាយកគេហទំព័រ akktv online.net និងអ្នកស្រីស្រេងសុងអ្នកយកព័ត៌មានកាសែតជួយខ្មែរ។ សូមបញ្ជាក់ថាកាតកាសែតទាំងអស់នេះគឺសុទ្ធតែចេញពីក្រសួងព័ត៌មានទាំងអស់ហើយជាកាតកាសែតស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រសួងព័ត៌មាននិងនៅលើកាសែតទាំងនោះមានការបោះត្រានិងស៊ីញ៉េដោយលោកផុសសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ផងដែរ៕ ដោយ៖កូឡាប