មនុស្សយ៉ាងហោចណាស់ចំនួន ៨នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារទៅលើកោះ Luzon ប្រទេសភីលីពីន។
គ្រោះរញ្ជួយដីដែលមានរង្វាស់ ៦,១រិចទ័រ បានកើតឡើងនៅថ្ងៃច័ន្ទពេលល្ងាច បណ្តាលឲ្យព្រលានយន្តហោះ នៅលើកោះនោះត្រូវខូចខាតយ៉ាងខ្លាំង និងបានបំផ្លាញអាគារ ២ខ្នងទាំងស្រុងផងដែរ។
អាជ្ញាធរភីលីពីនមានការព្រួយបារម្ភថា មានមនុស្សជាច្រើននាក់កំពុងជាប់នៅក្រោមអាគារបាក់បែក ស្ថិតក្នុងខេត្ត Pampanga។
ក្នុងហេតុការណ៍នោះ មានមនុស្សចំនួន ២០នាក់បានរងរបួស។ នេះបើតាមការបញ្ជាក់លោកអភិបាលខេត្តឈ្មោះ Lilia Pineda ប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters។
ក្រុមជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការ ដើម្បីស្វែងរកអ្នកជាប់នៅក្រោមអាគារ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC