មេដឹកនាំកូរ៉េខាងជើងើ គីម ជុងអ៊ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្សី ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងលោក ពូទីន។ នេះបើតាមការបញ្ជាក់របស់សារពត៌មានរដ្ឋកូរ៉េខាងជើង។
សារពត៌មានកូរ៉េខាងជើង KCNA បញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់ គីម ជុងអ៊ុនទៅកាន់រុស្សី នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងលំអិតនៅឡើយទេ។
ចំណែកអ្នកនាំពាក្យវិមានក្រេមលីនរបស់រុស្សី លោក Dmitry Peskov បានថ្លែងប្រាប់អ្នកសារពត៌មាននៅថ្ងៃច័ន្ទម្សិលមិញថា លោក ពូទីន និង គីម ជុងអ៊ុន នឹងជួបគ្នានៅចុងខែមេសានេះ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia