ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានលើកឡើងថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាង ជាតិក្នុងគ្រប់វិស័យផងដែរ។ ម្យ៉ាងទៀតប្រវត្តិសាស្ត្រ និងបទពិសោធន៍ក៏បានបង្ហាញឱ្យឃើញថា វត្តអារាមមានតួនាទីរួមចំណែកក្នុងការកសាង សង្គមជាតិមួយប្រកបដោយសីលធម៌ និងចរិយាធម៌ល្អ ដូច្នេះហើយដើម្បីឱ្យមានការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ចប្រកបដោយសមធម៌ និងមានចីរភាព ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ និងចរិយាធម៌ផងដែរ ។
ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបែបនេះក្នុងឱកាសដែលអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីម៉ានិងសមទ្ធិលនានាក្នុងវត្តទួលតាព្រហ្មស្ថិតក្នុងភូមិស្វាយតាភ្លរឃុំបាសាក់ស្រុកស្វាយជ្រំដែលមានប្រជាពលរដ្ឋចូលរួមជាង១០០០នាក់កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិតស្រីម៉ែន សំអនក៏បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជូនដល់អង្គពិធីផងដែរ។
ឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនក៏បានរំលឹកផងដែរថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ សង្ក្រាននៅក្នុងឆ្នាំនេះ ជាកិត្តិយសណាស់សម្រាប់ខេត្តស្វាយរៀងរបស់យើងជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្នុងបណ្តាចំណោម រាជធានី ខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានធ្វើការផ្តាំផ្ញើដល់ផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុក ខេត្ត កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដូចតទៅ ៖
ទី១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ ដល់ការអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធ ភាពខ្ពស់ ។ ជាពិសេស ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទី២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ ។
ទី៣. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូល្អ ជាគ្រូបង្រៀនល្អ និងប្រកបដោយក្រមសីលធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងបានធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិក ចរិយាល្អ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ ។
ទី៤. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានាឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី៥. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៦. ត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដរាបណានៅមាន សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា នោះសម្ដេចតេជោ និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនបោះបង់បងប្អូនឡើយ គឺនៅតែរួមសុខ រួមទុក្ខជាមួយបងប្អូនជានិច្ច ។
ទី៧. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្ត ទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការ ប្រែប្រួលកម្តៅខ្លាំង និងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើង ជាយថាហេតុ។
ទី៨. សូមអំពាវនាវអង្គបោះឆ្នោតត្រៀមខ្លួនទៅបោះឆ្នោត ៕ ដោយ ៖ វ៉ៃកូ