Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ក្រីក្រ និង​កុមារកំព្រា​នៅ​ស្រុក​កោះអណ្តែត​ទទួលបាន​កង់​ ៤០០​ គ្រឿង​ ជា​អំណោយ​របស់​ប្រទេស​ជប៉ុន​

(​តាកែវ​) ៖ មូលនិធិ​ចំណត​កង់​ប្រទេស​ជប៉ុន បាន​ផ្តល់​ជំនួយ កង់​ ៤០០ ​គ្រឿង ដល់​ក្រសួង​សង្គម កិច្ចអតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អង្គការ​កុកឺ​សៃ KJO សំរាប់​ចែកជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ និង​កុមារកំព្រា នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ ឲ្យបាន​ធ្វើ​ដំណើរ​ទៅ​សាលារៀន ងាយស្រួល ជាង​មុន​។​

​ពិធី​ចែក​កង់​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​មាន​ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈអភិបាល​ខេត្ត​តាកែវ ឯកឧត្តម ហឿង សុ​ផុន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បា​ទា លោក ណា​សា ស៊ីណូ​សាណូ ប្រធាន​អង្គ ការ ខេ ជេ អូ KJO បាន​នាំ​យក​កង់​ចំនួន ៤០០​គ្រឿង ដែល​ជា​ជំនួយ​មូលនិធិ​ចំណត​កង់ ប្រទេស​ជប៉ុន ផ្ដល់ជូន​សិស្ស​ទីទ័លក្រ មកពី​៥​សាលាបឋមសិក្សា ក្នុង​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ដែល​កម្មវិធី​នេះ ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​វត្ត​ជ្រៃ​ធំ ស្ថិតនៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។​

​ថ្លែង​ក្នុង​ពិធី​ចែក​កង់​ដល់​សិស្ស​ក្រីក្រ​នាឱកាស​នោះ​ដែរ​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​មានប្រសាសន៍ថា មូលនិធិ​ចំណត​កង់ ប្រទេស ជប៉ុន ជានិច្ចកាល​បាន​ខិតខំ​អំពាវនាវ និង​កៀរគរ ជំនួយ​ពី​សប្បុរសជន នៃ​ប្រទេស​ជប៉ុន ដើម្បី​សម្រួល ដល់​ការលំបាក ខ្វះខាត​របស់​កុមារកំព្រា និង​សិស្សានុសិស្ស​ក្រីក្រ សម្រាប់​ជា​មធ្យោបាយ ធ្វើដំណើរ ទៅ​សិស្សា​រៀនសូត្រ ដ​លើ​ម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ជា​ធនធាន មនុស្ស​ប្រកប ដោយ​គុណភាព សមត្ថភាព ដល់​សង្គម​ជាតិ​សម្រាប់​ពេលអនាគត​។
​ជាមួយគ្នា​នោះ លោក ណា​សា ស៊ីណូ​សាណូ ប្រធាន​អង្គការ​កុកឺ​សៃ បាន​បង្ហាញ​ពី​ឆន្ទៈ​ថា ក្រោយ​ទទួលបាន​កង់​នាពេលនេះ អង្គការ​នឹង​បន្ត​ជួយ​ដល់​កុមារ​កំព្រា និង​សិស្សានុសិស្ស​ក្រីក្រ កំព្រា ដែល​ខ្វះ​មធ្យោបាយ ធ្វើដំណើរ ទៅ​រៀនសូត្រ​។​ជាក់ស្តែង​ដូច​ថ្ងៃនេះ កង់​ចំនួន​៤០០​គ្រឿង ត្រូវបាន ផ្តល់​ជូន​ទៅ​ដល់ កុមារកំព្រា និង​សិស្សានុសិស្ស​ផងដែរ​។ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង លោក សា​ណុ ប្រធាន​អង្គការ​កុកឺ​សៃ បាន​ជួយ​ចិញ្ចឹម ដល់​កុមារ​ដែល​កំពុង​តែ​រស់​នៅក្នុង​មណ្ឌល​កុមារ​អាស៊ី និង​សិស្សានុសិស្ស​ក្រីក្រ នៅ​សាលា​កំ​ព្រហ្ម​សាណុ ខេត្តសៀមរាប តាំងពី​ខែ​កក្កដា ឆ្នាំ​១៩៩៩ រហូត មកដល់​ពេល​បច្ចុប្បន្ន​នេះ រួម​នឹង​ជំនួយ​ផ្សេងៗ​ទៀត​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​កម្ពុជា​ម្តងៗ​។​

​គួរបញ្ជាក់​ថា តាមរយៈ​កិច្ចសហការ​នេះ បាន​ធ្វើឲ្យ​កុមារ​កម្ពុជា ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ជាច្រើន​មាន​សិទ្ធិសេរីភាព ទទួល​បាន​ការពារ និង​ទទួលបាន​ឱកាស​ស្មើគ្នា ក្នុង​ការរស់នៅ រៀនសូត្រ និង​ការអភិវឌ្ឍ​ខ្លួន​ឲ្យក្លាយ​ជា​កុមារ ដែល​មាន​អនាគត​ល្អ ដូច​កុមារ​ដទៃទៀត​៕ ដោយ ៖ តាកែវ​

×