ឆ្នាំជូត ៖ ថ្ងៃនេះល្អបំផុតសម្រាប់អ្នក ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ។ អ្នកនៅលីវនឹងមានបន្ថែមទំនាក់ទំនងថ្មីៗ , ចូរសាកបើកបេះដូងទទួលឱកាសដើម្បីក្តីស្រឡាញ់ ។ ពពកខ្មៅដែលបិទបាំងក្នុងការងារក៏រលាយបាត់សន្សឹមៗ ។ អ្នករកឃើញទិសដៅថ្មី ជំនះបានអស់រាល់ការលំបាកមុនៗនោះ ។ ថ្នាក់លើវាយតម្លៃខ្ពស់សមត្ថភាពដោះស្រាយស្ថានការណ៍របស់អ្នក ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឲ្យអ្នកឈឺក្បាលតាំងពីយូរមកហើយនោះត្រូវបានដោះស្រាយរួច ។ ប៉ុន្តែរឿងមនោសញ្ចេតនា នៅជួបបញ្ហាច្រើន ។ រវាងអ្នកនឹងគេមានរនាំងធំមួយ ។ អ្នកត្រូវលៃពេលវេលាឲ្យបានច្រើនជាងសម្រាប់គូស្នេហ៍ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៦ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំខាល ៖ ថ្ងៃនេះការងារជួបឧបសគ្គច្រើន ។ អ្នកងាយត្រូវជនអាក្រក់មួលបង្កាច់និយាយមិនល្អដែលមិនត្រូវនឹងការពិតទាល់តែសោះ ។ រឿងនេះងាយឥទ្ធិពលដល់កិត្តិនាមរបស់អ្នក ប្រសិនអ្នកពុំមានវិធីណាដើម្បីបញ្ជាក់បានថា រឿងដែលខ្លួនធ្វើគឺត្រឹមត្រូវ នោះអាចមនុស្សជាច្រើនដែលមុននោះធ្លាប់ជឿជាក់លើអ្នកបំផុត និងបោះបង់អ្នកចោល ។ សំណាងល្អ រឿងលុយកាក់មានខ្ទង់កើនឡើង ។ ការរកស៊ីជំនួញកាក់កប។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៣,៧ ពិន្ទុ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំថោះ ៖ អ្នកត្រូវប្រមូលផ្តុំឲ្យបានច្រើនក្នុងការងារ ប្រសិនធ្វេសប្រហែសតែបន្តិចនឹងមានអ្នកចាប់កំហុសជាន់ពន្លិចមិនឲ្យអ្នកងើបក្បាលរួច ។ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ មនោសញ្ចេតនាពោរពេញដោយភាពសុភមង្គល ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕
ឆ្នាំរោង ៖ អ្នកអាចនឹងរងការឈឺចាប់ច្រើនក្នុងរឿងមនោសញ្ចេតនា ។ ជឿមនុស្សមិនគួរឲ្យជឿ ស្រឡាញ់មនុស្សមិនគួរឲ្យស្រឡាញ់ ។ មុនពេលប្រគល់បេះដូងឲ្យអ្នកដទៃ ចូរអ្នកសួរចិត្តខ្លួនឯង តើនោះពិតជាមនុស្សសក្តិសមជាមួយមនោសញ្ចេតនារបស់ខ្លួន ឬអត់ ។ កុំប្រញាប់សំរេចចិត្តនាំឲ្យមានការស្តាយក្រោយ ។ ការងាររីកចម្រើនល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន និងមានអ្នកជួយយកអាសាជ្រោមជ្រែងគ្រប់ពេល ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ត្នោត , ស ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំម្សាញ់ ៖ អ្នកមានបំណងប្រាថ្នាច្រើនយ៉ាងតែមិនសម្រេចនាំឲ្យអ្នកមិនពេញចិត្តចំពោះខ្លួនឯង មានអារម្មណ៍មួម៉ៅ ហេតុនេះមិនអាចពិចារណាអ្វីបានត្រឹមត្រូវ ។ ល្អបំផុតកុំប្រញាប់ធ្វើការសម្រេចចិត្តចំពោះរឿងអ្វីក៏ដោយ ។ មនោសញ្ចេតនា ងាយមានទំនាស់ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៨ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំមមី ៖ ការងារអំណោយផលល្អ ពុំជួបការលំបាក ឬបញ្ហាអ្វីគួរឲ្យខ្វាយខ្វល់ ។ ប៉ុន្តែលុយកាក់អាចប្រឈមការខាតបង់ដោយសារអ្នកងាយជឿសម្តីអ្នកដទៃជ្រុល ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ។ កុំទុកចិត្តមនុស្សដែលទើបស្គាល់គ្នា ។ រឿងមនោសញ្ចេតនាល្អប្រសើរ អ្នកទាំង២ ចេះអធ្យាស្រ័យឲ្យគ្នា យកចិត្តទុកដាក់ចំពោះគ្នានាំឲ្យជីវិតស្នេហាប្រកបដោយភាពរីករាយកក់ក្តៅ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំមមែ ៖ ថ្ងៃនេះអ្នកអាចដោះស្រាយបានបញ្ហាកំពុងកកស្ទះក្នុងការងារ ។ ការប្រឹងប្រែងមិនខ្លាចនឿយហត់របស់អ្នកត្រូវបានឆ្លើយតបក្នុងថ្ងៃនេះ និងទទួលបានការវាយតម្លៃខ្ពស់ពីមនុស្សជុំវិញខ្លួន ។ រឿងមនោសញ្ចេតនាមិនបានល្អ អ្នកទាំង២មានការខ្វែងគំនិតគ្នាច្រើន ដូច្នេះប្រសិនមិនអាចបន្តនោះចូរបញ្ចប់កាន់តែឆាប់កាន់តែល្អ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ស, លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំវក ៖ ដើមសប្តាហ៍នេះឆ្នាំមមីជួបរឿងស៊យច្រើន អស់ពីរឿងនេះដល់រឿងនោះ ធ្វើឲ្យអ្នកនឿយហត់ធុញទ្រាន់ ។ ការងារដែលតាំងពីដើមមកមានដំណើរការល្អ នោះបែរជាត្រូវរាំងស្ទះដោយមានអ្នកឆាឆៅរំខាន ។ ប្រសិនអ្នកអត់ធ្មត់ តស៊ូនោះជោគជ័យ នឹងត្រឡប់មកក្នុងដៃអ្នកវិញ ។ រឿងមនោសញ្ចេតនា រកាំរកូស មានវិវាទនឹងគ្នា។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំរកា ៖ ថ្ងៃនេះជាឱកាសល្អសម្រាប់អ្នកធ្វើកិច្ចការដែលខ្លួនមានបំណងតាំងពីរយូរមកហើយ ។ ប្រសិនស្រឡាញ់អ្នកណាម្នាក់នោះចូរសារភាពប្រាប់គេអ្នកនឹងទទួលបានចម្លើយសមដូចប្រាថ្នា ។ ការងារក៏ល្អសម្រេចបានជោគជ័យគ្រប់យ៉ាង ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៩ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំចរ ៖ មនោសញ្ចេតនាល្អប្រសើរ រវាងអ្នកនិងគូស្នេហ៍មានអនុស្សាវរីយ៍ល្អៗជាច្រើន ហេតុនេះស្នេហាមិនងាយសាបរលាប ។ ចំពោះអ្នកនៅលីវថ្ងៃនេះនឹងជាថ្ងៃដែលអ្នកមានបំណងចាប់ផ្តើមទំនាក់ទំនងថ្មីមួយ។ បន្ទាប់ពីក្តីឈឺចាប់ក្នុងអតីតកាល អ្នកនឹងរកឃើញស្នេហាស្មោះស្ម័គ្រ ។ ការងារទទួលបានដំណឹងរីករាយច្រើន ហើយថ្នាក់លើកំពុងពេញចិត្តអ្នកយ៉ាងខ្លាំង ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៦ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕
ឆ្នាំកុរ ៖ រឿងមនោសញ្ចេតនាកំពុងមានស្នាមប្រេះឆា ។ អ្នកទាំង២ហាក់មានរឿងមិនចុះសម្រុងគ្នាច្រើន ពុំដឹងដល់ពេលណាទើបបានសុខសាន្តពេលដែលទាំងសងខាងពុំព្រមធ្វើអ្នកចុះចាញ់ ។ ជំនួសឲ្យការឈឺចាប់ក្នុងរឿងមនោសញ្ចេតនា ចូរអ្នកប្រញាប់ប្តូរទិសដៅប្រមូលផ្តុំធ្វើការងារ ទោះបីយ៉ាងណាលុយកាក់ដែលរបានយ៉ាងច្រើនក៏នាំមកនូវភាពរីករាយមួយផ្នែកសម្រាប់អ្នកដែរ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕