Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​បាន​ក្រើនរំលឹកដល់​កងកម្លាំង​ថ្នាក់មូលដ្ឋាន​បន្ត​យកចិត្តទុកដាក់​ការងារ បម្រើ​ពលរដ្ឋ​

​កំពង់ធំ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​បាន​ក្រើនរំលឹក ដល់​កងកម្លាំង​ថ្នាក់មូលដ្ឋាន​បន្ត​យកចិត្តទុកដាក់​ការងារ​សំខាន់ៗ​តាម​មូលដ្ឋាន​ទូទាំង​ខេត្តកំពង់ធំ ។​

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​​នគរបាល​ខេត្តកំពង់ធំ បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ ស្ដីពី ​ការត្រៀម​រៀបចំ ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​សុខ លូ ប្រធាន​​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០១៩ ។ ​លុះដល់​វេលា​ម៉ោង ១៥ និង​១០ នាទី ថ្ងៃ អង្គារ ៤​រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​និង ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ដឹក​​នាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ ទ្រទ្រង់​កាកបាទ​​ក្រហម​កម្ពុជា គឺ​តម្រូវអោយ​បងប្អូន​កងកម្លាំង​​នគរបាល​ទូទាំង​ខេត្តកំពង់ធំ បន្ត​ចូលរួម​គាំទ្រ​​អោយ​អស់ពី​កម្លាំងកាយ​និង​កម្លាំងចិត្ត ដែល​​ជាការ​ងារ​សំខាន់បំផុត ក្នុង​សកម្មភាព​សង្គម ។​

​ដែលជា​បន្តបន្ទាប់ លោក​សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា សាខា​ខេត្តកំពង់ធំ ចុះ​ដល់​មូលដ្ឋាន​ទូទាំង​ខេត្តកំពង់ធំ ដើម្បី​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​​សំភារ​:​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោក​យាយ លោកតា​ចាស់ជរា ដែលមាន​ជីវភាព​ទីទាល់​ក្រលំបាក​ខ្វះមុខខ្វះក្រោយ ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បន្ត​ការណែនាំ​ក្រើនរំលឹក​ដល់​អស់​លោកនាយ​ការិយាល័យ​ជំនាញ លោក​អធិការនគរបាល​ស្រុក​-​ក្រុង បន្តធ្វើ​ការត្រួតពិនិត្យ​ម​ន្រី្ត​ក្រោម​ឱវាទ​ខ្លួន អោយបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​នៅ ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ត្រូវឧស្សាហ៍​​ពង្រឹង​និង​ត្រួតពិនិត្យ​កង​អន្តរាគមន៍​សម្រាប់​ត្រៀម​កិច្ច​អន្តរាគមន៍ ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រ​គឺជា​ការបំរើ​សេចក្តីសុខ សេចក្តី​​ចម្រើន​ដល់​ប្រជាពលរដ្ឋ ដែលជា​សេចក្ដីប្រាថ្នា​ចាំបាច់ ​របស់​មនុស្ស​ផងទាំងពួង ព្រមទាំង​បន្ត​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​កិច្ច​អន្តរាគមន៍ ចុះជួយ​ចែក​ស្អាត​ជូន ដល់​ប្រជាពលរដ្ឋ ​ទូទាំង​ខេត្តកំពង់ធំ នៅពេលដែល​ប្រជាពលរដ្ឋ ខ្វះខាត​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​ជាប្រចាំ​ថ្ងៃ ដោយ​រដូវ​នេះ​ជា​រដូវប្រាំង អាកាសធាតុ​ក្ដៅ​ហួតហែង នៅ​២០១៩ ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ដោយ​ប្រយោល នៃ​បាតុភូត​អែល​នី​ណូ (El Nino) ឥទ្ធិពល​នេះ​បាន​បង្កអោយមាន​ការប្រែប្រួល​សីតុណ្ហភាព ក្ដៅ​ហួតហែង ៕​ ដោយ​ ៖​ កូ​ឡាប​

×