ភ្នំពេញ ៖ ដីឡើងថ្លៃ ក្រឡៃចិត្តថ្លៃឲ្យភ្លេចរឿងដើម។ អ្នកមានៗ ស្រុកយើងគេចូលចិត្តរកស៊ី របរចឹងមែន បានឆាប់មាន។
គណនីហ្វេសប៊ុកឈ្មោះ Mech Seyha បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធនឹងបញ្ហាដីរបស់ខ្លួននៅតំបន់ 7NG ដោយមដោយមានការរៀបរាប់ថា«តើទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង Samdech Hun Sen, Cambodian Prime Minister។ ដី7NG បង់រំលោះ 10ឆ្នាំហើយ បង់ផ្តាច់ក៏ច្រើនឆ្នាំដែរ បានទទួលលិខិតកាន់កាប់ តែមិនដឹងដីនៅទីណា ទៅសួរក្រុមហ៊ុន សន្យាពីមួយឆ្នាំទៅមួយឆ្នាំ ដោយថាខែវស្សាចាក់ដីអត់បាន ទៅដល់ទីតាំង 7NGផ្ទាល់ ដីដែលគេសន្យាអោយ ឥទ្បូវគេសង់ខូនដូអស់ហើយ។
លោកឧកញ៉ា ឌួង ឆាយ ក៏បានមានការលើកឡើងថា៖ «គិតអីចេះខុស នៅមានអ្នកគ្រួសារមានទុក្ខ រវល់ខកខានបង់យឺត ត្រូវគេលុបកិច្ចសន្យាចោលទៀត»។
បណ្តាញសង្គមលើកឡើងថា អាណិតពលរដ្ឋខ្មែរយើងណាស់! តែងតែ ទទួលការធ្វើបាប គ្រប់រូបភាព ពីអ្នកមានលុយនិង អ្នកមានអំណាច! តែពេលខ្លះ ពួកគេប្រើរូបភាពមនុស្សធម៌ ជាការបិទបាំងប៉ុណ្ណោះ។ដីឡើងថ្លៃ ក្រឡៃចិត្តថ្លៃ អោយភ្លេចរឿងដើម។អ្នកមានៗ ស្រុកយើងគេចូលចិត្តរកស៊ី របរចឹងមែន? បានឆាប់មាន?
នៅ រសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ លោក ម៉ិច សីហា ជា ប្រជាពលរដ្ឋ ដែល បាន ទិញ ដី បង់ រំ លោះ រាប់ ឆ្នាំ ជាមួយនឹង ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ នៅ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បាន លើកឡើងថា មកដល់ ខែមេសា នេះ លោក បាន បង់លុយ គ្រប់ ចំនួន តាម កាល ព្រមព្រៀង ដោយមាន ទាំង ឯកសារ ត្រឹមត្រូវ ហើយ តែ ក្រុមហ៊ុន 7NG របស់លោក ឧកញ៉ា ស្រី ច ន្ធូ មិន ព្រម ប្រគល់ ដី នោះ ឲ្យ លោក និង ប្រជាពលរដ្ឋ ជាច្រើន រយ នាក់ ផ្សេងទៀត ទេ ។
លោក ម៉ិច សីហា បាន ស្នើសុំ អន្តរាគមន៍ ពីស ម្តេច តេ ជោ ហ៊ុន សែន ដោយ លោក សរសេរ លើ ហ្វេ ស ប៊ុ កថា “ តើ ទេវតាអាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង ។ Samdech Hun Sen, Cambodian Prime Minister ។ ដី 7NG បង់ រំ លោះ 10 ឆ្នាំ ហើយបង់ផ្តាច់ក៏ច្រើនឆ្នាំដែរ បានទទួលលិខិតកាន់កាប់តែមិនដឹងដីនៅទីណា ទៅ សួរ ក្រុមហ៊ុនសន្យាពីមួយឆ្នាំទៅមួយឆ្នាំ ដោយថា ខែវស្សាចាក់ដីអត់បានទៅដល់ទីតាំង 7NG ផ្ទាល់ដីដែលគេ សន្យាអោយ ឥ ទ្បូ វគេសង់ខូនដូអស់ហើយ ពេលនេះ តំណាង ក្រុមហ៊ុនរកលេសដោះស្រាយ ហើយអតិថិជន ចាំ ពីមួយឆ្នាំទីមួយ ឆ្នាំយូរសែនយូរ ” ។
លោក ម៉ិច សីហា បន្តថា “ យកលុយគេមុនទៅហើយ ហេតុអ្វី មិនអោយ របស់ ។ នេះគេហៅថា ប្រើពេលបោក មនុស្សហើយ ។ ហេតុអ្វីធ្វើបែបនេះ ? លុយគេខំរកអ្នកខំចាយចំណាយមិនគិតបោកពួកខ្ញុំអ្នកក្រ ពួកខ្ញុំមិនដែលស្គាល់ល្អដូចអ្នកមានចិត្ត អ្នកស្រេកឃ្លាន ហ៊ានយកលុយខ្ញុំតែមិនមកដោះស្រាយអោយពួកខ្ញុំ ។ ពិតជាឈឺចាប់ណាស់ ” ។
ជុំវិញករណីនេះ លោក ឧកញ៉ា ស្រី ច ន្ធូ ថៅកែ ក្រុមហ៊ុន 7NG មិនអាចសុំការបំភ្លឺបានទេ៕ ដោយ៖កូឡាប