ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់ រថយន្តបង់រំលួសសេង ហ៊ួត ឈ្មោះ សេងសុភ័ក្រ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីរំលោភលើសេចក្តីទុកចិត្តឆបោកអតិថិជនរាប់រយនាក់ទិញរថយន្តបង់រំលស់ ក្នុងទឹកប្រាក់ជាង៣លានដុល្លារ។
ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ត្រូវបានឃាត់ខ្លួនមានពាក់ព័ន្ធលើករណីរំលោភលើសេចក្តីទុកចិត្ត ទៅលើជនរងគ្រោះជាច្រើននាក់។
លោក សេង សុភ័ក្រ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមពាក្យប្តឹងរបស់ជនរងគ្រោះ ហើយត្រូវបានបញ្ជូនខ្លួនមកសួរនាំនៅក្រសួងមហាផ្ទៃ ដោយទុករយៈពេល៤៨ម៉ោង ដើម្បីចចារជាមួយជនរងគ្រោះ។
តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលួសរថយន្ត យីហោ សេង ហ៊ួតដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែកសម្រាប់រថយន្តដែលបុគ្គល សេង សុភ័ក្រ បានដាក់ឱ្យបង់រំលស់ជូនដល់អតិថិជន គឺសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែតាមពិតជារថយន្ត ដែលជួលពីការ៉ាស់ផ្សេងៗ ដើម្បីយកមកបង់រំលស់ជូនអតិថិជនតែប៉ុណ្ណោះ។
បន្ទាប់ពីទទួលបានប្រាក់បង់រំលស់រួចហើយ ជននេះបានកហុសថា រថយន្តដែលបង់រំលស់នេះដាច់ GPS ដែលតម្រូវឱ្យអតិថិជនដែលបង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់ខ្លួន ប៉ុន្តែរថយន្តដែលយកត GPS បានបាត់ជាបន្តបន្ទាប់ផងដែរ។
ជនរងគ្រោះមួយរូប បានអះអាងថា បុគ្គល សេង សុភ័ក្រគេរកបានរកស៊ីអាងខ្នងលោកយាយរបស់គេម្នាក់ដែលធ្វើការធំ នៅដេអ៊ិន ទើបមានអំណាចដើរបោកប្រាស់គេគ្រប់ទីកន្លែង។
បើតាមផេកហ្វេសប៊ុក man Chan sophal បានសរសេរថា លោក សុខុម ណារិទ្ធ ភាគីម្ចាស់រថយន្ត ដែលបានជួលឲលោក សេងសុភក្ត័ បានធ្វើការច្រានចោលការចោទប្រកាន់ទាំងស្រុង ពីសំណាក់លោក សេងសុភ័ក្រ ដែលថាលោកជនជនឆបោក រថយន្តទៅវិញ ។
ព្រោះឯកសារ ទាក់ទងនិងការ ជួលរថយន្តឲទៅឈ្មោះ សេង សុភ័ក្រ គឺលោកមានបានធ្វើកិច្ចសន្យាទាំងអស់ ហើយ សេង សុភក្ត័នេះបានដើរសំអុយពត៍មានថា លោក ណារិទ្ធ ត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃតាមចាប់ខ្លួន។
តែតាមការពិតអ្នកដែលក្រសួងមហាផ្ទៃកំពុងធ្វើការឃាត់ខ្លួននោះគឺឈ្មោះសេងសុភ័ក្រទៅវិញទេ ហើយ មេធាវី របស់សេងសុភក្ត័ បានខលមកព្យាយាមទាក់ទង ឲសំរួលគ្នា ទៅដើម្បីបញ្ចប់រឿង ។
តែទោះជាយ៉ាងណា លោក សុខុមណារិទ្ធ បញ្ជាក់ថា ៖ ជនឆបោក ដែលជួលឡានពីរូបលោក ហើយយកទៅលក់បង់រំលោះ ឲអ្នកដទៃ ទាំងគ្មានឯកសារអ្វីសោះ ជាទង្វើខុសច្បាប់បាត់ទៅហើយ ។
ដូច្នេះរូបលោក គ្មានពាក្យអ្វីថា និងសម្រួលជាមួយលោក សេងសុភក្ត័នោះទេ ទុកឲខាងសមត្ថកិច្ចលោកដោះស្រាយជាជំហ៊ានៗ ទៅតាមចំណាត់ការសិន។
រឿងកាន់តែធំហើយ មន្ត្រីបុគ្គលិក ស្ថិតិ នៅអគ្គបញ្ជាការ មុននេះ បានបង្ហើបឲដឹងថា គឺលោក សេង សុភ័ក្រ បាន ក្លែងពាក់ឯកសណ្ឋានយោធា សក្ត័ ៤កន្លះ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។
ឈ្មោះសេង សុភ័ក្រ សក្ត័៤កន្លះ ក្នុងរូបដែលហ្វេសបុក កំពុងបង្ហោះនេះ គឺពុំមានទិន្នន័យ នៅក្នុងអគ្គបញ្ជាការទេ ហើយសូមផ្សាយដំណឹងនេះ ជូនមហាជនឲបានជ្រាបថា លោក សេង សុភ័ក្រ ពុំមានឈ្មោះនៅក្នុងកងកម្លាំងការពារជាតិឡើយ ៕ ដោយ ៖ កូឡាប