ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៤មេសា២០១៩នេះបានបង្ហោះសាមួយរបស់ របស់អាជីវកររកស៊ីម៉ូតូទឹក នៅខេត្តព្រះសីហនុ បានលើកឡើងពីកង្វល់របសគាត់ប្រឈមនឹងការបាត់បង់អាជីវកម្ម ដោយសារតែអាជ្ញាធរក្រុងព្រះសីហនុចាប់ម៉ូតូទឹករបស់ពួកគាត់ ធ្វើឲ្យពួកគាត់ប្រឈមនឹងការបាត់បង់របររកស៊ីនៅឆ្នេរសមុទ្រ។
លោកពេជ្រ ស្រស់ បានលើកឡើងថា “អាជីវកនៅក្រុងព្រះសីហនុសួរមកខ្ញុំ”។ សារនោះមានខ្លឹមសារថា “សូមជំសួរឯកឧត្ដម ពេជ្រ ស្រស់ ខ្ញុំបាទឈ្មោះអ៊ុនស៊ាបជាអាជីវករម៉ូតូទឹកនៅឆ្នេរអូឈើទាល12ឆ្នាំហើយប៉ុន្មានខែនេះខាងសាលាក្រុងបានបិទអាវកម្មនឹងចាប់ម៉ូតូទឹកជាច្រើនគ្រឿងទុក ហើយអត់រកដំណោះស្រាយអោយពួកខ្ញុំបាទទេ សូមឯកឧត្ដមមេត្តាជួយខ្ញុំបាទ ផងទាំងអស់មាន6ក្រុមហ៊ុន ប្រហែលចង់លក់កន្លែងនេះអោយចិន។ សូមអរគុណ” ។
លោក ក៏បានស្នើសូមលោកអភិបាលក្រុងព្រះសីហនុ ជួយមើលការងារនេះផង ។
សូមបញ្ជាក់ថា លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុកាលពីថ្ងៃទី១៨មេសា២០១៩នេះ បានថ្លែងថា រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ ចាប់ម៉ូតូទឹកចំនួន ២គ្រឿ ដែលចរាចរលើផ្ទៃសមុទ្រអូរឈើទាល យកមករក្សាទុកនៅសាលាក្រុង។
សូមបញ្ជាក់ជូន ៖ កន្លងមកម្ចាស់ម៉ូតូទឹក បានផ្តល់សេវាម៉ូតូទឹកឲ្យភ្ញៀវទេសចរណ៍ជួលជិះក្បែរៗ អ្នកលេងទឹក បង្កគ្រោះថ្នាក់ជាញឹកញប់ និងចរាចណ៍រគ្មានសណ្តាប់ធ្នាប់។
ដូច្នេះក្រុមការងារ មានក្រុង មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទីតាំងច្បាស់លាស់ឲ្យម៉ូតូទឹកផ្តល់សេវានៅមុខឆ្នេរអារីស្តុន ប៉ុន្តែម្ចាស់ម៉ូតូទឹកមួយចំនួន បំពានការណែនាំ ទើបត្រូវបានចាប់ជាបន្តបន្ទាប់ យកមករក្សាទុកនៅសាលាក្រុងរយៈពេល ៣០ថ្ងៃ៕ ដោយ ៖ កូឡាប