Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ នា​សប្តាហ៍​ក្រោយនេះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​អង្គការ United Nations Human Rights នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី ស្មី​ត បាន​ថ្លែងថា «​ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍ នានា​ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ​កាលពី​ខែវិច្ឆិកា​កន្លងមក​»​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ Facebook របស់ United Nations Human Rights​។​

​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ នឹង​បន្ត​ត្រួតពិនិត្យ​លើ​សិទ្ធិមនុស្ស​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ផ្តោត​ជាពិសេស​លើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​ផងដែរ​។​

សូមបញ្ជាក់ថា កាលពី​ខែតុលា ឆ្នាំ​២០១៨ លោកស្រី រ៉ូ​ណា ស្មី​ត បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ១១​ថ្ងៃ​ផងដែរ ដោយ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នោះ អ្នកជំនាញ​រូបនេះ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល តំណាង​សង្គម​ស៉ី​វិល និង​សមាជិក​សហគមន៍​ការទូត​មួយចំនួន​ផងដែរ​ ៕​ ​ដោយ​៖​កូ​ឡាប​

×