(ភ្នំពេញ) ៖ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញដីការបង្គាប់ឲ្យខ្លួន ម្ចាស់ឃ្លាំងលក់រថយន្ត សេងហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ រំលោភលើទំនុកចិត្ត ដាក់ពន្ធនាគាររាជធានីភ្នំពេញ ( PJ ) រង់ចាំការជំនុំជម្រះជាក្រោយ។
លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំណេញ បានចោទប្រកាន់ លើម្ចាស់ឃ្លាំងលក់រថយន្ត សេង ហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ រំលោភលើទំនុកចិត្ត។ បើយោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះសេងសុភ័ក្ត្របានឆបោកប្រជាពលរដ្ឋរាប់រយនាក់ដែលទិញរថយន្តពីឃ្លាំងរបស់ខ្លួនដែលមានទឹកប្រាក់ប្រមាណជាង 3 លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាគេនៅចាំបានថាជនត្រូវចោទរូបនេះនាពេលកន្លងមកធ្លាប់មានរឿងអាស្រូវម្ដងរួចមកហើយដែលដល់ថ្នាក់វាយប្រពន្ធវាយម៉ែក្មេកហើយមិនទទួលស្គាល់សាច់ញាតិខ្លួនឯងគឺកូនបង្កើតដែលទៅលួចមានស្រីថ្មីចាប់តាំងពីប្រពន្ធឆ្លងទន្លេបានមួយថ្ងៃមកម្លេះ៕ ដោយ៖កូឡាប