Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទិ​ត្យ សុធា ៖ សម័យ​ប៉ុលពត​មេឃ​ក្ដៅហែង គេ​ម្ដេច​ក៏រ​ស់បាន ចុះ​ឥឡូវ​ម៉េច​ថ្ងូ តែ​លោក​វីល្លាម​ថា កុំ​ប្រៀបធៀប​សម័យ​អតីតកាល និង​សម័យ​បច្ចុប្បន្ន​

​ភ្នំពេញ​ ៖ ​ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ឡើង​កម្ដៅ​យ៉ាងកំហុក​ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​រអ៊ូររទាំ​នោះ​ ​លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចូលខ្លួន​មក​បរិយាយ​ថា សម័យ​ប៉ុលពត​មេឃ​ក្ដៅហែង គេ​ម្ដេច​ក៏រ​ស់បាន ចុះ​ឥឡូវ​ម៉េច​ថ្ងូ ។ ជាមួយ​នឹង​ការលើកឡើង​ខាងលើនេះ​លោក​វីល្លាម​ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ឆ្លើយតប​តាមរយៈ​សារ​នេះ​ថា​លោក​កុំ​ប្រៀបធៀប​សម​យ​ឥឡូវ​ទៅនឹង​សម័យ​អតីតកាល​។​

​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវការ​ ​លោក​វីល្លាម​នៅ​ថ្ងៃទី 26 ខែ​មេសា​នេះ បានបញ្ជាក់​ថា ​សម្រាប់​ខ្ញុំ​អាកាសធាតុ​ហួតហែង​ក៏​មិន​ក្ដៅ​ប៉ុន្មាន​ដែរ តែ​ឮ​លោក​និយាយ​អញ្ចឹង​ក្ដៅចិត្ត​តែម្ដង ដែល​លោក​ចេះ​តែ​យក​បច្ចុប្បន្ន​ទៅ​ធៀប​នឹង​អតីតកាល ។​

​លោក​បាន​បន្ថែមថា​ សម័យ​នេះ​សម័យ​អី​ហើយ ? គឺ​សម័យ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ មិនមែន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សាឡុត ស នោះទេ , បច្ចុប្បន្ននេះ សាំង និង អគ្គីសនី​ត្រូវបាន​ចាត់ទុកជា ច្រ​វ៉ា​ក់នៃសេដ្ឋកិច្ច កាលណា​ច្រ​វ៉ា​ក់ដាច់ កង់​មិន​អាច​វិល​ទៅ​មុខ​បានទេ , ពេល​ដាច់​អគ្គីសនី សេវា​ទូរស័ព្ទ សេវា​អ៊ិន​ធើណេ​ត គឺ​រអាក់រអួល , សង្វាក់​ផលិតកម្ម សិប្បកម្ម ឧស្សាហកម្ម គឺ​រអាក់រអួល នាំអោយ​សេដ្ឋកិច្ច​មាន​ភាព​រាំងស្ទះ​បន្តិច​ដែរ តែ​ធ្វេី​យ៉ាងម៉េច​បេីប​ញ្ហា​នេះ​ជា​កត្តា​ធម្មជាតិ ភាពខ្វះខាត​ប្រាកដជា​មាន តែ​បញ្ហា​នេះ​ពលរដ្ឋ​គាត់​យល់​បាន​ថា មក​ពី​បាតុភូត El Lino ដែល​បង្ករ​ភាព​ក្ដៅ​មកលេី​ផែនដី ដែល​ធ្វេី​អោយ​ទឹករីង​ហួត​នាំ​អោយ​ទំនប់​វា​រី​អគ្គីសនី​មិន​អាច​បំពេញ​នូវ​តម្រូវការ​អគ្គីសនី​ទាន់ពេលវេលា , ​លោក​ឯង​ចេះតែ​យក​សម័យ​បច្ចុប្បន្ន​ដែល​មាន​សព្វបែបយ៉ាង និង​មាន​តម្រូវការ ទៅ​ធៀប​និង​សម័យ​ស្អី​ក៏​គ្មាន លោក​ចង់​យ៉ាងម៉េច​វិញ ? ខ្ញុំ​បាន​ឆែក​ហើយ ក្នុង​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ស្ថេរភាព​នៃ​កំរិត​បរិស្ថាន គឺ​មិន​ក្ដៅ​ដូច​ពេលនេះ​ទេ ព្រោះ​អំឡុង​គ្រា​នោះ​គ្មាន បាតុភូត El Lino ទេ ។

​តែបេី​មេឃ​វា​ក្ដៅ​ខ្លាំង​ពលរដ្ឋ​គាត់​មាន​សិទ្ធរ​អ៊ូ​ខ្លះ​ហេ​ី​យ មាន​ទៅ​ខុស​ស្អី​គ្រាន់តែរ​អ៊ូ​សោះ លោក​ឯង​ប្រុង​បិទមាត់​គេ ?

​សូមបញ្ជាក់​ថា លោក ទិត សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​លើ​ហ្វេ​សប៊ុក​កាលពី​ល្ងាច ថ្ងៃទី​២៥ ខែ​មេសា ថា សម័យ​ប៉ុល ពត នៅពេល​គេ​បង្ខំ​ឱ្យ​ធ្វើការ​ទាំង​ថ្ងៃ​ក្តៅហែង យប់​គ្មាន​ពេល​សម្រាក រស់​នៅ​មិន​បាន​ជុំ​គ្រួសារ គ្មាន​ម៉ាស៊ីនត្រជាក់ គ្មាន​កង្ហារ គ្មាន​ភ្លើង​ប្រើប្រាស់ គ្មាន​ចំណី​អាហារ​គ្រប់គ្រាន់ ម៉េច​ក៏​ចេះ​តស៊ូរ​ស់បាន ចុះ​ពេលនេះ គ្រាន់តែ​ខកខាន​ប្រើប្រាស់​ភ្លើង​មួយរយៈ ហេតុអ្វី​ក៏​ស្រែកថ្ងូរ​យ៉ាងនេះ​? អាចមកពី​ធ្លាប់បាន​រស់នៅ​សុខ​ស្រួល ទើប​ពិបាក​ទ្រាំ​នឹង​ការលំបាក​។​

​បើ​តាម​លោកទិត ​សុធា ទោះយ៉ាងណា រាជរដ្ឋាភិបាល​បាន និង​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ភ្លើង​អគ្គីសនី​ដែលនាំឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការលំបាក​ខ្លះៗ​នេះ និង​បាន​សូម​ការយោគយល់ អភ័យទោស​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​អត់ធ្មត់​។ បញ្ហា​ខ្វះខាត​ភ្លើង​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុងពេល​ឆាប់ៗ​។​

​ជា​ការពិត​ដាច់​ភ្លើង​ដូច​តែ​គ្នា មិន​ថា ផ្ទះ​ប្រជាពលរដ្ឋ ឬ​រដ្ឋមន្ត្រី ឬក៏​ថ្នាក់ដឹកនាំ​រូប​ណា​ទេ ផ្ទះ​ខ្ញុំ​ក៏​ដាច់​ភ្លើង​ដែរ​ពេលនេះ​!!!៕​ ​ដោយ​៖​កូឡាប

×