ភ្នំពេញ ៖ លោក ហម ម៉េងសែ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ ចេញដីកាឃុំខ្លួន ជនជលេីជនជាតិចិន៣នាក់ ដាដាក់ពន្ធនាគារ ករណីបង្ខាំងនារីខារ៉ាអូខេ៥នាក់ជាជនជាតិចិន ដើម្បីរំលោភសេពសន្ថវៈនិងជំរិតទារប្រាក់ ។
របាយការណ៍ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យរួមមានទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ និងទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឧក្រិដ្ឋជាជនជាតិចិន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណី ចាប់នារីខារ៉ាអូខេជាជនជាតិចិនដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងបង្ខាំងទុកដើម្បីជំរិតទារប្រាក់ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ។
សូមរំលឹកថា ការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនពីសំណាក់កម្លាំងសមត្តកិច្ចនោះ បានធ្វើឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ។
ក្រោយចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ (មានម្នាក់ស្ថិតក្នុងការសង្ស័យ) សមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះក៏មានរថយន្ត១គ្រឿងម៉ាស្តារិច ជាមធ្យោបាយធ្វើសកម្មភាព បានបញ្ជូនមកជាមួយដែរ រួមទាំងជនរងគ្រោះ ហើយនៅវេលាល្ងាចនេះក្បួននាំឧក្រិដ្ឋជនចេញពីក្រុងព្រះសីហនុ មកភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា មាននារីជនជាតិចិន៣នាក់ ក្នុងចំណោម៥នាក់ ដែលជនជាតិចិនដូចគ្នាចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២១ ខែមេសា ២០១៩ នៅលើទឹកដីខេត្តកំពត បន្ទាប់ពីត្រូវគេចាប់បង្ខាំងដើម្បីជំរិតទារប្រាក់ ។
កាលពីយប់ថ្ងៃទី២០ ខែមេសា មានបុរសជាជនជាតិចិន១ក្រុមមានគ្នា ៥នាក់ បានចាប់នារីជនជាតិចិន៥ ចេញពីហាងបាយ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យបានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ ។ បន្ទាប់ពីនារីទាំង៥នាក់ ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាក លេខរួចហើយ ជនសង្ស័យបានដឹកពួកនាង ចេញពីភ្នំពេញ ឡើងភ្នំមួយដែលពួកគេមិនអត់ស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួន សរុបជាង៤.០០០ ដុល្លារអាម៉េរិក ។
ជាងនេះទៀតជនសង្ស័យបានបង្ខំដោយរំលោភសេពសន្ថវៈនាង នៅក្នុងរថយន្តដែលនៅក្បែរស្រះទឹកមួយ ចំណែកឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ នៅពេលជនល្មើសបានដឹកពួកនាងដល់ក្រុងកំពតវេលាម៉ោងប្រមាណជា៥ភ្លឺ ជនសង្ស័យបានទាញជនរងគ្រោះ ៣ នាក់នេះទម្លាក់ចុះ ចំណែកនារី២នាក់ទៀតកំពុងស្ថិតក្នុងកណ្តាប់ដៃឧក្រិដ្ឋជន រហូតមកដល់រសៀសថ្ងៃទី២១ ខែមេសា ។ លុះដល់ថ្ងៃទី ២២មេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនពួកឧក្រិដ្ឋជនបាន៣នាក់ និង រំដោះជនរងគ្រោះបាន២នាក ចំណែកពួកឧក្រិដ្ឋជន២នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ៕ ដោយ៖បញ្ញាស័ក្តិ