កណ្តាល ៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្ដាលអោយស្លាប់នៅមន្ទីពេទ្យ(ព្រូ)០១នាក់ប្រុស រងរបួសស្រាល០២ប្រុស និងខូតខាតរថយន្ត០៣គ្រឿងធ្ងន់០១គ្រឿង។ ដែលកើតហេតុថ្ងៃសៅរ៍ ០៨ ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩វេលាម៉ោង០២និង២០នាទី ចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ មុខភូមិព្រៃក្រឡាញ់ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ ២៩-៣០ ។
នៅក៏បានមូលដ្ឋានស្រុកអង្គស្នួលបានឲ្យដឹងថា សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ បង្កដោយរថយន្ត១គ្រឿងម៉ាកកាំម៉ាស (ប្រភេទសណ្ដោងកន្ទុយរ៉ឺម៉ក)ពណ៍ស ពាក់ផ្លាកលេខ ក៨៩៥៦
ភ.ព 3 អ្នកបើកបមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់)ដែលបើកមកពីទិសខាងលិច បានបត់ឆ្លងផ្លូវត្រឡប់ក្រោយទៅទិសខាងលិចវិញ ស្របពេលដែលបត់នោះ មានរថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ានដាយ (ប្រភេទដឹកទំនិញ )ពណ៍ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ២៤៤៨ អ្នកបើកបរឈ្មោះអឿន ដារិន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ៤ ក្រុម១៣ សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ (ដោយរងរបួសស្រាល) អ្នករួមដំណើរ ៖ ១.ឈ្មោះ រ៉ាត់( ព្រូ)ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយ តៃកុងឡាន ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្រ។ ២.ឈ្មោះ ម៉ែន តឿ ភេទប្រុស អាយុ២៥ ទីលំនៅភូមិ៣ សង្កាត់លេខ៤ខេត្តព្រះសីហនុ រងរបួសស្រាល។ ដែលបើកមក ពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញទៅកំពង់សោម )បណ្ដាលអោយបុកចំពាក់កណ្ដាលរថយន្តឆ្លងផ្លូវនោះ តែម្ដង ក្រោយពេលកើតហេតុ ក៏មានរថយន្ត០១គ្រឿងទៀត ម៉ាកកូរ៉ូឡា ប្រភេទទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល២A០៧៦៨ បើកបរដោយឈ្មោះ ញ៉ែម ស្រទុំ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បានបើកមកពីទិសខាងកើតទៅលិច បានបុកចំក្បាលរថយន្តកាំម៉ាស ដែលឈប់នៅលើទ្រូងផ្លូវ តែម្ដង ។
នគរបាលបានធ្វើសេក្តីសន្ឋិដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តកាំម៉ាសបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ ចំពោះមធ្យោបាយកម្លាំងជំនាញបានន យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់? ដោយ ៖ កូឡាប