ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងរៀបរាប់អំពីការស៊ើបអង្កេតក្នុងសំណុំរឿងចំនួនពីរគឺសំណុំរឿងលោកគឹមរស្មី និងសំណុំរឿងលោកពេជ្រស្រស់ដឹងលោកផែងវណ្ណៈ។ ជាមួយនឹងករណីនេះក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយនូវលទ្ធផលនៃការស៊ើបអង្កេតករណីទាំងពីរនេះជាសាធារណៈឲ្យបានទូលំទូលាយ។
បើតាមសេចក្តី ជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី 45 អាណត្តិទី 2 នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី 26 ខែមេសាឆ្នាំ 2019 លោកទេសរដ្ឋមន្ត្រី ឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានរាយការណ៍ពីលទ្ធផលការងារស៊ើបអង្កេតករណីមួយចំនួនដូចខាងក្រោមគឺ អង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់លោកគឹមរស្មីដោយក្រុមស៊ើបអង្កេតចំនួន 7 ក្រុម ឲ្យនឹងធ្វើការសន្និដ្ឋានក្នុងពេលឆាប់ៗនេះ។ អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតរួចហើយប៉ុណ្ណោះឯកឧត្តមពេជ្រស្រស់ទៅលើលោកផែងវណ្ណៈដែលនឹងធ្វើការឆ្លើយតបម្ចាស់បណ្ដឹងវិញ។
លោកតុបសំប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ វាយតម្លៃខ្ពស់ចំពោះចំណាប់តាអង្គភាពប្រឆាំងអំពើពុករលួយ បន្តបោះសំអាតស៊ើបអង្កេតប្រព័ន្ធដោយភាពជំនាញវិជ្ជាជីវៈ និងហ្មត់ចត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ដើម្បីបង្ហាញភាពស្អាតស្អំឬមិនស្អាតស្អំដល់មន្ត្រីជាប់ចោទ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានគាំទ្រនូវវិធានការបន្ថែមទៀត របស់អង្គភាពប្រឆាំងអំពើពុករលួយនិងលើកទឹកចិត្ត ផ្លូវជំរុញឲ្យធ្វើការផ្សព្វផ្សាយជាសាធារណនូវលទ្ធផលស៊ើបអង្កេត ករណីលោកគឹមរស្មីនឹងករណីឯកឧត្តមពេជ្រស្រស់ដឹងលោកផែងវណ្ណៈឲ្យបានទូលំទូលាយ៕ ដោយ៖កូឡាប