បន្ទាយមានជ័យ៖ ការផ្តល់ព៍ត័មានខុសនិងផ្សព្វផ្សាយបំផ្លើសពីត្រីសូល៍ស្ពាន់ស្រោមមាសនៃកំពូលប្រាង្គប្រាសាទបន្ទាយឆ្មារ ប៉ុន្មានថ្ងៃមកនេះ មកទល់ថ្ងៃទី២៤ធ្នូនេះមានសភាពស្ងប់ស្ងាត់វិញហើយ។ លទ្ធផលនោះក្រោយ ពីមន្ត្រីវប្បធម៍និងសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារព្រមាន។
មន្ត្រីវប្បធម៍មន្ទីរនិងក្រសួងវប្បធម៍ ក៏ដូចលោកម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ ប្រាប់ថ្ងៃទី២៤ធ្នូថា ៖ អស់លោកមានការសោលស្តាយ និងស្នើសុំអោយកែតម្រូវជាបន្ទាន់នូវការផ្តល់ពត៌មានខុសបង្កការភ័ន្តច្រឡំនិងបង្កមន្ទិលច្របូកច្របល់ពីករណីស្ពាន់ ឬលង្ហិនស្រោបមាស់ជាកំពូលត្រីសូល៍គាងឃ្វាយចុងស្រួច១ដុំនៃប្រាសាទបន្ទាយឆ្មារ។ ពុំនោះទេ អ្នកផ្សព្វផ្សាយបំផ្លើសនឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវជាមួយមហាជននិងមានបញ្ហាផ្លូវច្បាប់។
សូមរំលឹកថា ការផ្តល់ព័ត៍មានខុសនិងផ្សព្វផ្សាយបំផ្លើសការពិត បានផ្តើមពីបណ្តាញសង្គមហ្វេសប៊ុក នានា ក្នុងនោះក៏មានហ្វេសប៊ុករបស់ឈ្មោះ ហី សុផាលីន វត្តរលំជ្រៃ (ចៅអធិការវត្តប្រាសាទរលំជ្រែ ឃុំភូមិថ្មី ស្រុកថ្មពួក) បានផុសព៍ត័មានខុស បង្កការភ័ន្តដោយសរេសេរថា ៖ ” ក្រុអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យរបស់អង្គការUNISCO បានប្រទះឃើញកំពូលប្រាសាទធ្វើពីមាសសុទ្ធទម្ងន់៧គក្រ.. ហើយប្រគល់អោយអាជ្ញាធររក្សាទុក….ថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧ “។ ហើយក៏បានដាក់រូបវត្ថុបូរាណនោះ ការប្រគល់ ទទួលរវាងមន្ត្រីជំនាញជនបរទេសនិងមន្ត្រីនគរបាលបេតិកភ័ណ្ឌ។ ជាការសង្កេត ខ្លឹមសារនោះត្រូវគេខំមិនរិះគន់និងអោយកែតម្រូវនូវកំហុសឆ្គងនោះ។ ប៉ុន្តែ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយចំនួនទៀតបានចែករំលែកនិងផុសនូវព៍ត័មានខុស និងនាំអោយអោយមានការភ័ន្តច្រលំនោះជាបន្តបន្ទាប់។
មន្ត្រីខាងលើសូមកែតម្រូវនិងបំភ្លឺការពិតដល់មិត្តហ្វេសប៊ុកនិងសាធារណជន ហើយប្រាប់ថ្ងៃទី២៣ធ្នូកន្លងមកថា ៖ “រូបចម្លាក់កំពូលត្រីសូល៍គាងឃ្វាយធ្វើពីស្ពាន់ តែបិទមាស ឬលាបពណ៌មាសនោះទម្ងន់៧គ.ក្រ ត្រូវបានក្រុមការងាជំនាញរនៃនាយកដ្ឋានអភិរក្ស និងគាំពារសំណង់បូរាណនៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ និងក្រុមបច្ចេកទេសនៃអង្គការមូលនិធិបេតិកភ័ណ្ឌពីភពលោក( Global Heritage Fund:GHF) ដែលអភិរក្សនិងអភិវឌ្ឍន៍ ជួសជុលប្រាសាទបន្ទាយឆ្មារតាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ “។ រូបនោះពុំមែនធ្វើពីមាសសុទ្ធ ហើយក៏ពុំមែនពាក់ព័ន្ធយូណេស្កូអីដែរ។ លោក ម៉ៅ ស៊ី និយាយបន្តថា៖ រូបកំពូលត្រីសូល៍នោះ ត្រូវបុព្វបុរសកសាងដាក់លើកំពូលនៃប្រាង្គប្រាសាទបន្ទាយឆ្មារ ដែលជាប្រាសាទថ្មភក់កសាងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ តែតមកបានបាក់រលំនិងបាត់បង់ទាំងអស់។ ក្រោយធ្វើកំណាយឃើញ រូបនោះត្រូវបាននាំទៅរក្សាទុកនៅសារ:មន្ទិរខេត្តបន្ទាយមានជ័យ ហើយនាំមកបន្តនៅសារ:មន្ទិរីជាតិភ្នំពេញ និងត្រៀមតាំងពីព័រណ៍ឆាប់ៗនេះ។ ហេតុនេះ សូមសាធារណ:ជននិងប្រិយមិត្តមេត្តាកុំយល់ច្រលំដូចដែលបណ្តាញសង្គមនានា មានគណនីឈ្មោះ ហី សុ ផា លីន វត្តរលំជ្រៃជាដើម។ លោកបន្ថែមថា ករណីនេះ ក្នុងនាមជាបុគ្គលសង្ឃដែលពុទហធបរិស័ទ មិនសមឡើយនឹងថ្លែងពាក្យមុសា។
លោកបាននិយាយបន្ថែមថា ប៉ុន្មានថ្ងៃមកនេះ ក្នុងអំឡុងរៀបចំសម្រួលថ្មនិងជួសជុលនៅត្រង់រូបចម្លាក់អវតាលោកិស្វរ: ព្រហស្ថ៣២ នាជញ្ជាំងខាងលិចប្រាសាទបន្ទាយឆ្មារ ក្រុមការងារក៏បានរកឃើញបន្ទះលោហ:ធាតុពីដែកនិងសំណជាដែកទាមភ្ជាប់ផែនថ្មមួយចំនួន ហើយនាំទៅអភិរក្សទុកនៅទីសុវត្ថិភាពហើយ៕ ដោយ ៖ បន្ទាយ