តាកែវ ៖ ក្រោយមានការហាមឃាត់មិនអោយមានការនាំជ្រូកពីវៀតណាមមកលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ព្រោះតែសត្វជ្រូកនៅវៀតណាមផ្ទុះនៅជំងឺប៉េសអាហ្រិច ឥឡូវនេះមានរឹបៗវិញហើយ ដែលមានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទ្រាំងលួចថតបាន ការលួចនាំជ្រូកចូលពីវៀតណាម តាមផ្លូវទឹកមកដាក់ចុះ រុញចូលឡាននៅក្នុងចំណុចភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តាកែវ កាលពីថ្ងៃម្សិលមិញនេះ ។
ពលរដ្ឋដែលលួចថតរូបខាងលើ សូមមិនបញ្ចេញឈ្មោះ បាននិយាយថា ជ្រូកដែលលួចនាំចូលមកនេះ គឺភាគច្រើន ឡើងនៅពេលទឹកជោ ជនឡើង រួចមកដល់កំពុងព្រៃផ្តៅ បានលើកដាក់ឡានរុញឡើង ហើយបានដឹកយកមកកាប់សាច់ បន្លំចូលលក់ថា ជាជ្រូកក្នុងស្រុក ជ្រូក CP ។ ពលរដ្ឋខាងលើបាននិយាយទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមឈ្មួញខិលខូច លួចនាំជ្រូកនេះឡើង រីឯមន្ត្រីជំនាញពេទ្យសត្វវិញ នៅតែទប់ស្កាត់មិនបានឡើយ ។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែមេសា ឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការប្រជុំបន្ទាន់មួយ ដោយដាក់គោលការណ៏យ៉ាងតឹងរឹង ជាមួយនិង អភិបាលគ្រប់ស្រុកណាដែលមានជ្រូកនាំចូលពីប្រទេសវៀតណាម លួចនាំចូលបន្លំលក់ក្នុងស្រុក និងត្រូវដកចេញពីមុខតំណែង ។
ក្នុងនោះដែរពលរដ្ឋទាំងនោះចោទជាសំនួរថា ឥឡូវនេះមានការលួចនាំជ្រូកចូលមកលក់បន្លំជាជ្រូកក្នុងស្រុកហើយ តើនិងត្រូវធ្វើណាដែរ ? រីឯលោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលវិញ និងត្រូវទទួលបន្ទុកឬយ៉ាងណាដែរ បើសិនជាអនុវត្តតាមគោលការរបស់រដ្ឋមន្ត្រីនិង អភិបាលខេត្តតាកែវ ។ ជុំវិញបញ្ហានេះ ភ្នាក់ងារ CEN បានធ្វើការសំភាសន៏តាមទូរស័ព្ទជាមួយនិងលោក ឈួន ប៊ុនធឿន មន្ត្រីជំនាញបសុព្យាបាលខេត្តតាកែវ ថា សកម្មភាពជ្រូកឡើងពីវៀតណាមចូលមកលក់ក្នុងស្រុកនោះគ្មានទេ គឺមានតែជ្រូក CP តែប៉ុណ្ណោះដែលកំពុងចរាចរណ៏លក់នៅលើទីផ្សារ ហើយបើសិនជាមានបងប្អូនណាដឹងថា មានសកម្មភាពលួចនាំជ្រូកចូលមកតាមច្រកណានោះ លោកនិងផ្តល់ជារង្វាន់ជាការលើកទឹកចិត្តក្នុងកិច្ចសហការណ៏ជាមួយនិងសមត្ថកិច្ចជំនាញ ដើម្បីបង្ក្រាប ព្រោះថារឿងនេះគឺជារឿងក្តៅមួយ ដែលមន្ត្រីជំនាញ រួមទាំងអាជ្ញាធរបាននិងកំពុងរួមគ្នាទប់ស្កាត់ ៕
តាកែវ