Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ជ្រូក​លួច​ឆ្លង​ចូល​តាម​ស្រុក​ព្រៃកប្បាស​នោះ​អជ្ញាធ​រថា ពិតជា​មាន​មែន​! គ្រាន់តែ​ក្រុម​ឈ្មួញ​ដឹក​ឆ្លងកាត់​តែប៉ុណ្ណោះ​

​តាកែវ ៖ អជ្ញាធរ​ស្រុក​ព្រៃកប្បាស និយាយ​ថា​រឿង​សត្វ​ជ្រូក​លួច​នាំ​ចូល​ពី​វៀតណាម ឆ្លងកាត់​តាម​ឃុំ​ព្រៃផ្តៅ​ពិតជា​មាន​ពិតមែន តែ​ជ្រូក​គឺ​ឡើង​តាម​ច្រករបៀង​នៃ​ស្រុក​អង្គរ​បុរី ខេត្តតាកែវ ។

​លោក ញ៉ែម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស​បាន​ប្រាប់​អោយ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា នៅ​យប់​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០១៩ មាន​ក្រុម​ឈ្មួញ​លួច​នាំ​ជ្រូក​ឡើង​ចូល​មក​ចរាចរណ៏ល​ក់​បន្លំ​នៅក្នុង​ស្រុក ពេលនោះ​កំលាំង​សមត្ថកិច្ច​ជំនាញ​ប៉េ​អ៊ឹម​ស្រុក​បាន​ធ្វើការ​ប្រដេញ​តាម​ចាប់​ដែរ តែ​ដោយសារ​មធ្យោបាយ​ក្នុងការ​ធ្វើ​ដំណើរ និង​ការ​បើកបរ​រថយន្តរ​ត់​គេ​ចរប​ស់​ក្រុម​ឈ្មួញ​ដែល​លួច​នាំ​ជ្រូក​ឡើង​នោះ បើកបរ​ក្នុង​ល្បឿន​លឿន​នោះ បាន​រត់​រួច ។ លោក​បន្តថា ជុំវិញ​ករណី​នេះ​លោក​បាន​កោះហៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មក​ប្រជុំ​រៀបចំ​ផែនការ​ស្ទាក់ចាប់ អោយបាន បើសិន​ជា​ក្រុម​ឈ្មួញ​ទាំងនោះ​ហ៊ាន​លួច​នាំ​ជ្រូក​ឡើង​ទៀត​នោះ ។ លោក​បន្តថា ការ​លួច​នាំ​ជ្រូក​វៀតណាម​ចូល​មក​លួច​បន្លំ​លក់​នោះ​ពិតជា​មាន​ហានិភ័យ​ខ្លាំងណាស់ បើសិន​ជា​ជ្រូក​ទាំងនោះ​មាន​ជម្ងឺ ដែល​ប្រទេស​វៀតណាម កំពុង​មាន​ផ្ទុះ​ជម្ងឺ បេស​អាហ្វ្រិច ដែល​ជា​ជម្ងឺឆ្លង​រាលដាល​ដ៏​សាហាវ​មួយ​ពី​សត្វ​ទៅ​សត្វ ដូច្នេះ​សូម​អោយ​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ទប់ស្កាត់​អោយបាន ។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ជ្រូក​ដែល​លួច​នាំ​ចូល​មក​នេះ គឺ​ភាគច្រើន​ឡើង​នៅពេល​ទឹកជោ​ជន់​ឡើង រួច​មក​ដល់​កំពង់​ព្រៃ​ផ្តៅ បាន​លើក​ដាក់​ឡាន​រុញ​ឡើង ហើយ​បាន​ដឹក​យក​មក​កាប់​សាច់ បន្លំ​ចូល​លក់​ថា ជា​ជ្រូក​ក្នុងស្រុក ជ្រូក CP ។ ពលរដ្ឋ​ខាងលើ​បាន​និយាយទៀតថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុម​ឈ្មួញ​ខិលខូច លួច​នាំ​ជ្រូក​នេះ​ឡើង រីឯ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​វិញ នៅតែ​ទប់ស្កាត់​មិន​បាន​ឡើយ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែ​មេសា ឆ្នាំ ២០១៩​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការប្រជុំ​បន្ទាន់​មួយ ដោយ​ដាក់​គោល​ការណ៏​យ៉ាង​តឹងរឹង ជាមួយនិង អភិបាល​គ្រប់​ស្រុក​ណា​ដែល​មាន​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម លួច​នាំ​ចូល​បន្លំ​លក់​ក្នុងស្រុក និង​ត្រូវ​ដកចេញ​ពី​មុខតំណែង ៕ ដោយ ៖ តាកែវ​

×