Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិបាកចិត្ត​ណាស់ គ្រា​ដែល​កូន​ខ្លួន​បង្កើត​ត្រូវ​អ្នក​ដទៃ​ពុំ​ជឿ​ថា ជា​កូន​របស់​ខ្លួន​

​ខណៈ​ពេល​ក្រោយ​សម្រាលកូន​ជា​លើកដំបូង​ក្នុង​ជីវិត​ស្ត្រី​ជា​ម្តាយ វ័យ​45​ឆ្នាំ​រូប​នេះ ពិតជា​ស្រឡាំងកាំង ហើយ​សួរ​វេជ្ជបណ្ឌិត​ថា តើ​កូន​របស់​ខ្ញុំ​មាន​ការភ័ន្តច្រឡំ​ដែរឬទេ ។ ព្រោះតែ​ពណ៌​សម្បុរស្បែក​ធ្វើឲ្យ​អ្នក​ដទៃ​ពុំ​ជឿ​ថា​ជា​កូន​។​

​មិន​ខុស​ពី​ម្តាយ​ដទៃៗ​ទៀតឡើយ មុន​ពេល​សម្រាលកូន Sophia Blake សង្ឃឹមថា ទារិកា​ឈ្មោះ Tiara មាន​លក្ខណៈ​ស្រដៀង​នឹង​ខ្លួន​។ ឪពុក​របស់​ទារិការ​នេះ​លោក Christopher Perkins អាយុ​៦០​ឆ្នាំ ជា​បុរស​ស្បែក​សម្នាក់ ហើយ​ប្តី​ប្រពន្ធ​ទាំង​២​គិតថា កូនស្រី​របស់​ខ្លួន​នឹង​មាន​លក្ខណៈ​គួបផ្សំ​នៃ​សម្បុរ​របស់​ពួកគេ​។​

ក្រោយ​ពី​ទើប​កើត​ភ្លាម Tiara បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​

​​ស្មាន​ពុំ​ដល់​សោះ​ពេល​កើត​មក Tiara មាន​ភ្នែក​ពណ៌​ទឹកសមុទ្រ ពុំ​មាន​លក្ខណៈ​ណាមួយ​កាត់​មក​ម្តាយ​ខ្លួន​សោះ​ឡើយ​។ ប្តី​ប្រពន្ធ​2​នាក់​នេះ បន្ត​គិតថា ស្បែក និង​សក់​របស់​ក្មេង​ស្រី​នេះ​វា​នឹង​ប្តូរ​ពី​ភាព​ដើម​ខ្លះ តែ​ចុងក្រោយ​គំនិត​របស់​គេ​ទាំង​២​ពិតជា​ខុសឆ្គង​។ ក្រុម​វេជ្ជបណ្ឌិត​និយាយថា សមាមាត្រ​នៃ​អត្រា​ទារក​ដូចនេះ គឺ​១/១​លាន​នាក់​។​

អ្នកផង​តែង​គិតថា Tiara ជា​កូនចិញ្ចឹម​របស់ Sophia ។ Sophia ចែករំលែក​ថា “​ខ្ញុំ​ស្ទើ​រពុំ​ហ៊ាន​ដើរ​ជាមួយ Tiara ខ្លាច​អ្នកផង​ចេចចូច ព្រោះ​ថា​រវាង​ខ្ញុំ​និង​កូន​វា​ខុស​គ្នា​ខ្លាំងពេក ពីមុន​មក​ខ្ញុំ​ពុំ​សូវ​ចាប់អារម្មណ៍​ដល់​រឿង​នេះ​ខ្លាំងពេក​ទេ ប៉ុន្តែ​ដល់​ពេល​ធារ៉ា​ធំ​នោះ​វា​ក្លាយជា​បញ្ហា​មួយ​។​

​ពេលខ្លះ​កូនស្រី​និយាយ​ជាមួយ​ខ្ញុំ​ថា “​ហេតុ​អ្វី​ស្បែក​របស់​កូន​ស្រដៀង​នឹង​មាំ​មី (mummies) អីចឹង​”​។ ខ្ញុំ​បាន​ប្រឹងប្រែង​បកស្រាយ​បញ្ហា​ទាក់ទង​ដល់​ពណ៌​សម្បុរ​តែ​វា​ពិតជា​ពិបាក​យល់​ចំពោះ​នាង​តូច​ណាស់​។​

នាង​តូច​មាន​ស្បែក​សស្គុះ​ព្រមទាំង​ភ្នែក​ពណ៌​ទឹកសមុទ្រ​

​​ស្ត្រី​ជា​ម្តាយ​វ័យ ៤៥​នេះ ឲ្យដឹងថា សមាជិក​គ្រួសារ​ខ្ញុំ​មាន​សម្បុរ​ខ្មៅ ឬ​ស្រអែម មូលហេតុ​បុព្វការី​ជន​របស់​នាង​មក​ពី​ប្រទេស Jamaica ប៉ុន្តែ Tiara វិញ ពុំ​ត្រឹមតែ​រឿង​ស្បែក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ពណ៌​សក់ លក្ខណៈ​សរសៃសក់​ក៏​ខុស​គ្នា​ទាំងស្រុង​ដែរ​។​

​ប្រការ​ខុសប្លែក​នេះ ជា​ហេតុ​ធ្វើឲ្យ Sophia ជួប​ឧបសគ្គ​ពុំ​ចេះ​ចប់ ធ្វើ​នាង​បកស្រាយ​ជាប្រចាំ​ថា នេះ​ជា​កូនស្រី​របស់​នាង​។ ជាអាទិ៍​នាង​តែង​ទៅ​មន្ទីរពេទ្យ វេជ្ជបណ្ឌិត​ពិនិត្យ​ហើយ​សួរថា តើ​នាង​ជា​អ្នក​មើល​ថែ ឬ​ភ្នាក់ងារ​សង្គម​ដែល​មើលថែ Tiara មែន​ទេ​?​។​

Tiara ថតរូប​ជាមួយ​ម្តាយ​ព្រមទាំង​អ៊ំស្រី​៕​

 

 

×