Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ ប្តី-ប្រពន្ធ លែងលះគ្នា ក្រោយមានសាលក្រមចូលជាស្ថាពរ ពុំគួរគប្បីបង្ហោះរឿងរ៉ាវបុគ្គលជាសាធារណៈទេ នឹងចូលជានិយមន័យ នៃការបរិហារកេរ្ដិ៍

ភ្នំពេញ ៖ ឯកឧត្តមឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី 13 ខែឧសភានេះថា ប្តី-ប្រពន្ធ លែងលះគ្នា ក្រោយមានសាលក្រម/សាលដីកាចូលជាស្ថាពររួច នឹងក្លាយទៅជាអ្នកដទៃហើយ។ ពុំគួរគប្បីបង្ហោះរឿងរ៉ាវបុគ្គលជាសាធារណៈទេ ព្រោះក្នុងករណីនេះ ប្រសិនបើភាគីណាមួយ យករឿងអតីតប្តី/ប្រពន្ធ ទៅបង្ហោះតាមបណ្តាញសង្គម ដោយគ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន នោះគឺនឹងចូលជានិយមន័យ នៃការបរិហារកេរ្ដិ៍ហើយ។

ប្រយ័ត្នបណ្តាលឱ្យមានទោសឥតប្រយោជន៍!

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣០៥ បទ បរិហារកេរ្តិ៍ជាសាធារណៈ បានចែងថា “គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែល នាំឱ្យ ប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ ។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយ ដូចតទៅ :

១-តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅ ក្នុងសាលប្រជុំសាធារណៈ ។

២-តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុង ចំណោមសាធារណជន ឬ ដាក់តាំងឱ្យសាធារណជនមើល ។

៣-តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×