កាលពីថ្ងៃ ២៤/១២ គ្រោះថ្នាក់ដ៏កម្រមននឹកស្មានដល់មួយបានកើតឡើងនៅប្រជុំជន Teluk Intan, រដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ ខណៈពេលរថយន្ត Porsche Cayenne បានបុកចំក្របី ដែលរត់ឆ្លងថ្នល់។
ការប៉ះទង្គិចនេះបានធ្វើឲ្យក្របីផ្លោងឡើងលើលំហ រួចធ្លាក់ចុះចំបង្អួចដំបូលរថយន្ត SUV មួយគ្រឿងទៀត។ ក្របីបានជាប់គាំងលើបង្អួចដំបូលរថយន្ត ហើយមិនយូរប៉ុន្មានក៏ងាប់ទៅ ហើយមនុស្សដែលអង្គុយក្នុងរថយន្ត៣នាក់ រងរបួសស្រាល ទោះបីរថយន្តរងការខួចខាតយ៉ាងដំណំ។
តាមប៉ូលិស Yahaya Hassan, ប្រហែលប្រព័ន្ធបំភ្លឺភ្លើងផ្លូវពុំមានពន្លឺគ្រប់គ្រាន់ជាហេតុនាំឲ្យអ្នកបើកបររថយន្តពុំសម្លឹងឃើញក្របី ហើយហេតុការណ៍គួរឲ្យសោកស្តាយនេះបានកើតឡើង។
ក្របីវាបានងាប់ ហើយស៊យបំផុតនោះ ពុំត្រឹមតែអ្នកបើកបំបុកនោះទេ ប៉ុន្តែរថយន្តដែលធ្វើទម្រក្របីផ្លោងធ្លាក់ចុះពិតជាស៊យមហាស៊យ។