កាដូដ៏ធំបំផុតដែលអ្នកអាចផ្តល់ឲ្យខ្លួនឯង គឺចំណេះវិជ្ជា ។ វាគឺជាអ្វីៗដែលពុំអាចត្រូវបានយកចេញពីខ្លួនរបស់អ្នកបានឡើយ ។ តួយ៉ាង ម្តាយម្នាក់នេះជាដើម នោះគាត់ពិតជាស្រលាញ់ និងឲ្យតម្លៃខ្ពស់ពីសំខាន់នៃការសិក្សារៀនសូត្រ ប៉ុន្តែ នាងពុំបោះបង់ភារៈកិច្ចរបស់នាងជាម្តាយនោះទេ ។
នាង Nayzia Thomas ដែលជិតដល់ពេលត្រូវសម្រាលកូនទៅហើយ ប៉ុន្តែ នាងត្រូវតែបញ្ចប់ការប្រលង “Final” របស់នាង បើទោះជាស្ថានភាពនេះអាចមានបញ្ហាសម្រាប់អ្នកណាម្នាក់ក្តី ប៉ុន្តែ វាមិនមែនបញ្ហាសម្រាប់រូបនាង ។ ខណៈកំពុងស្ថិតក្នុងបន្ទប់សម្រាលកូន នាងបានបើកកុំព្យូទ័រ Laptop ដាក់ពីមុខ និងព្យាយាមបញ្ចប់ការធ្វើតេស្តប្រលងរបស់នាង ខណៈកំពុងឈឺពោះខ្លាំង ។
នាងពិតជាមានការឈឺចាប់ខ្លាំង ប៉ុន្តែ នាងពុំបានបោះបង់ចោលការសិក្សារបស់នាងឡើយ ។ នាងបានធ្វើការងារដ៏លំបាក ដើម្បីតែចំណេះវិជ្ជារបស់នាង ហើយនាងក៏មិនចង់ឲ្យការងារដ៏លំបាកនេះឥតប្រយោជន៍នោះទេ ។ នាងបានយកកិច្ចការប្រលង Final ពីគ្រែមន្ទីរដូចគ្នា ទីកន្លែងដែលនាងកំពុងរៀបចំសម្រាលកូន ។
Thomas បានសរសេរភ្ជាប់ជាមួយរូបថតមួយថា៖ «ម្តាយរបស់ខ្ញុំបានថតរូបភាពនេះ ហើយវាជាការយល់ដឹងដ៏ល្អឥតខ្ចោះមួយសម្រាប់ជីវិតរបស់ខ្ញុំ» ។
Yahoo Lifestlyle គួរបញ្ជាក់ថា Thomas បានបន្តការសិក្សានៅសកលវិទ្យាល័យ «Johnson County Community College» ក្នុងទីក្រុង Kansas, ទីកន្លែងដែលនាងសិក្សាផ្នែចិត្តវិទ្យារហូតទល់ថ្ងៃនាងមានផ្ទៃពោះ ៣៩ សប្តាហ៍ ។
ទោះយ៉ាងណា នាងបានសម្រាលកូនមានសុខភាពល្អ និងអាចបញ្ចប់ការប្រលងរបស់នាងទាន់ពេលវេលាទៀតផង ៕ ចន្ទី