Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​គ្រាប់បែក​ក្រសាំងមកដំលក់អេតចាយ ផ្ទុះ​ស្លាប់​ ២​នាក់​យាយនិង​ចៅ ​យ៉ាង​អាណោច​អ​ធ័ម​

​ខេត្ត​ស្វាយរៀង ​៖ សំឡេង​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​ផ្អើល​អស់​អ្នកស្រុក​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ ដោយ​ជនរងគ្រោះ​២​នាក់​យាយ​និង​ចៅ​រុក​រេីកា​រ៉ុង​អេតចាយ​និង​សង្ស័យ​ដំ​ចំ​គ្រាប់បែក​យកទៅលក់​ឱ្យ​អេតចាយ បណ្តាលអោយ​ផ្ទុះ​គ្រាប់បែក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​។​ករណី​ផ្ទុះ​គ្រាប់បែក​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩និង៣៥​ព្រឹក ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០១៩ ​ស្ថិតនៅក្នុង​ភូមិ សំបួរ ឃុំសំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​យោងតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​ ៖ ​ករណី​ផ្ទុះ​គ្រាប់បែក​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ចំនួន​២​នាក់​យាយ​និង​ចៅ​អាច​នៅ​កន្លែងកេីតហេតុ​ខាង​កើត​ផ្ទះ​របស់​ជន​រងគ្រោះ​ចំងាយ​ប្រហែល​១០​ម៉ែត្រ​ជាប់​និង​ជង្រុក​ស្រូវ​។​

​ប្រភព​បាន​បន្តទៀតថា​ ​៖​ ជនរងគ្រោះ​ទាំង​២​នាក់ ទី​១.​មានឈ្មោះ ផង់ សុ​ភី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​យាយ និង​ឈ្មោះ ឃួន បញ្ញា ភេទ​ប្រុស អាយុ​ 10​ឆ្នាំ​ ត្រូវជា​ចៅ មាន​ទីលំនៅ​កន្លែងកេី​ត​ខាងលេី ​។​

​តាម​ប្រភព​ពី​ពលរដ្ឋ​ក៏​ដូច​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា​ ៖ ​នៅវេលា​កើតហេតុ​ខាង​លើ គេ​ឃើញ​ជនរងគ្រោះ​ជាមួយ​ចៅ​បាន​រើស​អេតចាយ​លក់​អោយ​ទៅ​អ្នកទិញ​អេតចាយ​ម្តង​រួចទៅហើយ​ តែ​មិន​បានដឹងថា ​រូបគាត់​រុករក​ដែក​អេតចាយ​លក់​ទៀត​ឬ​អត់​នោះទេ​ ព្រោះ​នៅ​កន្លែង​កើត​មាន​ដែក​២​ដើម​ប្រវែង​មួយ​តឹក​និង​ហឹប​ឈើ​មួយ​បើក​កំរប​អាច​សង្ស័យ​ថា ​គាត់​យក​គ្រាប់បែក​ចេញពី​ហឹប​យក​មក​ដំ ​ទើប​បណ្តាលអោយ​ផ្ទុះ​ស្លាប់​ទាំង​២​នាក់​យាយ​ចៅ​សភាព​សព​គឺ​ធ្លុះ​សុះសាច់​ទាំង​២​នាក់​។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា​៖​ប្រវត្តិ​គ្រាប់​ដែល​ផ្ទុះ​នោះ​គឺ​កាលប្តី​របស់​ជនរង​គ្រោះ​កាល​នៅ​រស់​មិនដឹងថា​យក​មក​ពី​ណា​នោះ​ដែរ​គឺ​ប្តី​គាត់​យក​មក​ទុក​នៅ​ផ្ទះ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​ប៉ុន្តែ​មិន​ថា​ប្តី​របស់​គាត់​ទុក​នៅ​កន្លែង​ណា​នោះ​ដែរ​ក្រោយពី​ប្តី​គាត់​បាន​ស្លាប់​អស់​រយៈពេល​ជាង​មួយ​ខែ​រហូត​មកដល់​ថ្ងៃ​កើត​នេះ​ស្រាប់​ជនរងគ្រោះ​ផ្ទុះ​ស្លាប់​២​នាក់​ប្រុស​តែម្តង​ដោយ​កូនចៅ​គេ​ទៅ​ធ្វើការ​នៅ​រោងចក្រ​និង​ទៅ​រៀន​អស់​។​

ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើនេះ​គេ​ដាក់​ការសង្ស័យ រុក​រេីកា​រ៉ុង​អេតចាយ​ដំ​គ្រាប់បែក​ក្រសាំង​យកទៅលក់​ឱ្យ​អេតចាយ បណ្តាលអោយ​ផ្ទុះ​គ្រាប់បែក​តែម្តង​។​ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​និង​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ដោយ ៖ វ៉ៃកូ​

 

×