Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាបកម្ម ៖ បន្លំ​ធ្វើ​គ អស់កាល​១២​ឆ្នាំ ដើម្បី​គេច​ពី​ប៉ូលិស ឧក្រិដ្ឋជន​បាន​បាត់បង់​សមត្ថភាព​និយាយស្តី​មួយជីវិត​

Zeng បាន​ត្រូវ​ចោទប្រកាន់​សម្លាប់​ពូ​ខាង​ប្រពន្ធ​ឈ្មោះ លោក Chai កាលពី​ឆ្នាំ ២០០៥ ជុំវិញ​ជម្លោះ​លុយ ៥០០​យាន់ Zeng បាន​ចាក់​សម្លាប់​លោក Chai​។​

​បន្ទាប់មក Zeng បាន​គេច​ចេញពី​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង Hangzhou ខេត្ត​ជឺ​ជាំង​។ វា​បាន​ប្តូរ​ឈ្មោះ​ជា Wang Gui រួច​ប្រកបរ​បរជា​ស្មូម​។ ក្នុង​អំឡុង​ពេល​នេះ​វា​បានដាក់​ខ្លួន​ធ្វើ​ជាគរ​។​

​ក្រោយមក Zeng បាន​បន្ត​ទៅ​រស់នៅ​ភូមិ​មួយ​នៅ​ខេត្ត An Huy ចម្ងាយ​ប្រមាណ ៧០០​គីឡូម៉ែត្រ ភាគ​ខាងជើង ដោយ​ធ្វើជា​កម្មករ​សំណង់ រួច​ក៏​ត្រូវបាន​ម្តាយ​ឧទ្ទេស​នាម​នារី​ម្នាក់​ឲ្យ​រៀបការ​។ អ្នក​ទាំង​ពីរ​មាន​កូន​ម្នាក់ ប៉ុន្តែ Zeng ពុំដែល​និយាយ​សូម្បី​មួយ​ម៉ាត់​។​

​នៅពេល​ដែល​ប៉ូលិស​ធ្វើ​ស្ថិតិ​គ្រួសារ​តាម​ភូមិ​នា​ដើមឆ្នាំ​នេះ ក៏​រកឃើញថា Zeng ពុំ​មាន​លិខិតស្នាម​ផ្ទាល់ខ្លួន​។ ហេតុនេះ ពួកគេ​បាន​យក​ឈាម ហើយ​ក្រោយពី​ការត្រួតពិនិត្យ ADN ក៏​សន្និដ្ឋាន​ដឹង​ពី​ការពិត Zeng ត្រូវបាន​ចាប់ខ្លួន​ភ្លាម​ពី​បទ​សម្លាប់​មនុស្ស​។​

​ដោយសារ​ខ្សែសំឡេង “​ត្រូវ​បាន​បោះបង់ចោល​” ធ្វើឲ្យ​វា​ខូច​បាត់ទៅហើយ​។ ដូច្នេះ​ប៉ូលិស​បង្គាប់​ឲ្យ Zeng សរសេរ​ចម្លើយ​លើ​ក្រដាស​។ ពេល​ត្រូវបាន​សួរថា ហេតុ​អ្វី​បែរជា​ធ្វើ​មនុស្ស​គ​យូរ​យ៉ាងនេះ Zeng សរសេរថា “​ខ្ញុំ​មិន​និយាយ ព្រោះ​វា​នឹង​មាន​ឱកាស​បែកការណ៍​បាន​”​។​

Zeng អាច​ប្រឈម​មុខ​នឹង​ទោស​ខ្ពស់បំផុត​សម្រាប់​ទោស​សម្លាប់​មនុស្ស​៕ ចន្ទ្រា​

 

×