ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសេចក្តីជូនដំណឹង ស្តីពីការឱ្យប្រើប្រាស់ បណ្តោះអាសន្នម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និងបងប្អូនកម្មករ កម្មការិនី។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងដាក់ឱ្យប្រើប្រាស់ បណ្តោះអាសន្ន ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុងចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ តទៅ។ ទន្ទឹមនឹងនេះដើម្បីអាចប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះបានបងប្អូន ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និងបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ទាំងអស់ ទាំងអ្នកជិះបង់ប្រាក់ និងមិនបង់ប្រាក់ មកបំពេញបែបបទទទួលយកកាត (NFC) នៅតាមទីតាំងស្ថានីយ៍ចំណតរថយន្តក្រុងរបស់រដ្ឋាករដូចមានខាងដូចជា៖
គួរបញ្ជាក់ថា៖ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុងមាននៅស្ថានីយ៍ចំណតកោះពេជ្រ ផ្សារអ៊ីអន២ សួនឬស្សីកែវ គីឡូម៉ែត្រលេខ៩,តំបន់សេដ្ឋកិច្ចពិសេស,ច្បារអំពៅ,បុរីសន្តិភាព២ ផ្សារសិនជូរីផ្លាហ្សា និងស្ថានីយ៍ចំណត បឹងឈូក រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧និង៣០នាទីដល់ម៉ោង ៥និង៣០ល្ងាចឱ្យបានគ្រប់ៗគ្នា៕ ដោយ៖កូឡាប