Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ ឃាត់​ជនសង្ស័យ​ ២​នាក់ អួតថា​ខ្លួន​ជាប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ និង​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​

​កំពត ៖ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ បាន​អួតអាង​ថា ខ្លួន​ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាសបង្គាប់​ឲ្យ​ធ្វើជា​ប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ និង​ប្រើប្រាស់​ផ្លាកលេខ​រថយន្ត និង​ផ្លាកលេខ​ម៉ូតូ​ក្លែងក្លាយ​កាល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៤០​នាទី ។​

​ជនសង្ស័យ​រួមមាន ៖

១.​ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ , ២.​ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ៣.​ឈ្មោះ ធ​ង ធា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​, ៤.​ឈ្មោះ ពៅ ហង្ស​សេរី ភេទ​ប្រុស អាយុ​៥១ ទាំង​៤​នាក់ នៅ​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការឃាត់ខ្លួន ដោយ​សំអាង​ទៅលើ​សារពត៌មាន និង​តាម​បណ្តាញ​សង្គម ហ្វេ​ស​បុក បាន​បញ្ជាក់ថា ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា បាន​អួតអាង​ថា ខ្លួន​ត្រូវបាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាសបង្គាប់​ឲ្យ​ធ្វើជា​ប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ និង​ប្រើប្រាស់​ផ្លាកលេខ​រថយន្ត និង​ផ្លាកលេខ​ម៉ូតូ​ក្លែងក្លាយ​។​

​ក្រោយពេល​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ១.​រថយន្ត​១​គ្រឿង​ម៉ាក ម៉ាក​សឺ​ដែ​ស ពាក់​ផ្លាកលេខ រដ្ឋ​07 ក្លែងក្លាយ 2-6688 ។​

២.​ម៉ូតូ ម៉ាក អ៊ែរ​ប្លែ​ត ពណ៌​ស ពាក់​ផ្លាកលេខ រដ្ឋ​07 ក្លែងក្លាយ 1-7777 និង​ប័ណ្ណសម្គាល់ខ្លួន​ចំនួន​៤​សន្លឹក ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​។​

​ក្រោយពេល​សួរចម្លើយ​ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រព្រឹត្តិ​ករណី​ប្រើប្រាស់​ផ្លាកលេខ​ម៉ូតូ​ក្លែងក្លាយ​ពិតប្រាកដ​មែន ។ ដោយឡែក​ឈ្មោះ ធ​ង ធា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ ពៅ ហង្ស​សេរី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មិនមាន​ការពាក់ព័ន្ធ​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ៕​ ដោយ​៖​កូ​ឡាប​

×