ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី ។
សម្រេច៖
មាត្រា១.ត្រូវបានបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី។
មាត្រា ២.ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានរបេសកកម្ម ០១រូប ដែលមានឋានៈជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព។
មាត្រា ៣.សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការ នៃការងារជាក់ស្តែង។
មាត្រា ៤.ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតនៅក្នុងប្រភេទ “ខ”។
មាត្រា ៥.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី