ប្រធានាធិបតីរុស្សី វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានថា នឹងកំទិចជនសង្ស័យភេវរករនៅនឹងកន្លែងតែងម្តង ក្រោយពេលមានការបំផ្ទុះគ្រាប់បែកនៅផ្សារទំនើបមួយកន្លែងបណ្តាលឲ្យមនុស្សរបូសចំនួន ១៤នាក់ ហើយលោកបានហៅវាថា ជាសកម្មភាពភេវរកម្ម។
កាលពីថ្ងៃពុធកន្លងទៅនេះ មានការបំផ្ទុះគ្រាប់បែកច្នៃមួយបង្កប់នៅក្នុងទូរមួយនៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Saint Petersburg (ទីក្រុងធំបំផុតទី ២របស់រុស្សី) បណ្តាលឲ្យមនុស្សចំនួន ១៤នាក់រងរបួស រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់។
លោក ពូទីនបានថ្លែងក្នុងពិធីផ្តល់រង្វាន់ដល់មន្ត្រីរុស្សីថា “ដូចដែលអ្នកបានដឹងហើយ សកម្មភាភេវរកម្មបានកើតឡើងនៅទីក្រុង Saint Petersburg កាលពីថ្ងៃម្សិលមិញនេះ”។
លោកបានថ្លែងថា លោកបានបញ្ជាឲ្យកងកំលាំងសន្តិសុខជាតិឲ្យធ្វើសកម្មភាពយ៉ាងដាច់ខាត និងកំទិចពួកភេវរករនៅនឹងកន្លែងតែម្តង ប្រសិនជាក្រុមនោះនៅតែរឹងទទឹងមិនចុះចាញ់។
ចំនែកអ្នកនាំពាក្យរបស់លោក ឈ្មោះ Dmitry Peskov បានថ្លែងប្រាប់អ្នកសារព៌តមាននៅពេលក្រោយថា មេដឹកនាំរុស្សីគឺចង់សំដៅទៅដល់អ្នកទាំងឡាយណាដែលមានគំរោងការសំងាត់ធ្វើសកម្មភាពភេវរកម្មនៅក្នុងប្រទេសរបស់ពួកយើង។
សូមរំលឹកផងដែរថា ប្រទេសរុស្សីបានក្លាយជាគោលដៅវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម IS ដោយសារតែប្រធានាធិបតីរុស្សី បានសម្រេចចិត្តកាលពីឆ្នាំ ២០១៥ ក្នុងការធ្វើអន្តរាគមន៏ជួយប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមនោះ៕ សុភ័ក្ត្រ