Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​កូរ៉េខាងជើង​នៅ​ចិន បង្ខំចិត្ត​ត្រឡប់ទៅផ្ទះ​វិញ ដោយសារ​ចិន​អនុវត្ត​ទណ្ឌកម្ម​របស់ UN

​កម្មករ​កូរ៉េខាងជើង​នៅក្នុង​ប្រទេស​ស​ចិន បាន​បង្ខំចិត្ត​ត្រឡប់ទៅផ្ទះ​វិញ ក្រោយពេល​ចិន​អនុវត្ត​ទណ្ឌកម្ម​ដ៏​តឹងរឹង​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង ជុំវិញ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែ​មុន​របស់​របប​នេះ​។​

​បើតាម​ប្រភព​នៅក្នុង​ទីក្រុង​ប៉េង​កាំ​ង​ថ្លែងប្រាប់​សារព័ត៌មាន​កូរ៉េខាងត្បូង (Yonhap) បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​កូរ៉េខាងជើង​យ៉ាងច្រើន​ត្រូវបាន​គេ​សង្កេតឃើញថា បាន​ចាក​ចេញពី​ប្រទេស​ចិន ដោយសារតែ​ពួកគេ​មិន​ទទួលបាន​ការពន្យា​ទិដ្ឋាការ​។​

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា​កន្លងទៅ ទីក្រុង​ប៉េង​កាំ​ង​បាន​បញ្ជា​មិន​ឲ្យ​មានការ​ពន្យារ​ទិដ្ឋាការ និង​ចេញ​ទិដ្ឋាការ​ថ្មី​សំរាប់​ប្រជាជន​កូរ៉េខាងជើង​ទៀត​ទេ ហើយ​នៅ​ចុងខែ​កញ្ញា​ផងដែរ ប្រទេស​ចិន​ក៏បាន​ប្រកាសប្រាប់​ដល់​ក្រុមហ៊ុន​កូរ៉េខាងជើង​ទាំងអស់​ក្នុងប្រទេស​ចិន​ឲ្យ​បិទ​ក្រុមហ៊ុន​របស់ខ្លួន​ក្នុង​រយៈពេល ១២០​ថ្ងៃ​។​

​កាលពីដើមឆ្នាំ មាន​ប្រជាជន​កូរ៉េ​ខាង​ច្រើនជាង ២០.០០០​នាក់​បានធ្វើការ​ក្នុង​តំបន់ Dandong ប៉ុន្តែ​ចំនួន​នេះ​បាន​ថយចុះ​យ៉ាងខ្លាំង ក្រោយពេល​ចិន​រឹង​បន្តឹង​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រភព​ដដែល​។​

​ប្រជាជន​កូរ៉េខាងជើង​ប្រហែល ១​សែន​នាក់ ត្រូវបាន​គេ​ជឿជាក់ កូរ៉េខាងជើង​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​ខាងក្រៅ​ប្រទេស​ដើម្បី​រក​ចំណូល ដែលមាន​ប្រមាណ ៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​ Volleyball Shoes

×