Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ ​នាំ​លុយ​ជាង​២​លាន​ដុល្លារ ចូល​កម្ពុជា​ដោយ​ខុសច្បាប់​

(​ភ្នំពេញ​) ៖ ជនជាតិ​កូរ៉េខាងត្បូង​២​នាក់​ ​នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់​ចំនួន ២.២០០.០០០ ​តាម​ច្រក​ព្រលានយន្តហោះ​សៀមរាប​​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ ២០១៩ ជើងហោះហើរ​លេខ UO-706 (HKG-REP) មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន ចូលមក​សៀមរាប​។

​កម្លាំង​កា​រិ​យា​ល​យ័​គយ​និង​រដ្ឋាករ​ប្រចាំ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន ត្រួតពិនិត្យ និង​ឃាត់​ជនជាតិ​កូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមាន​ឈ្មោះ ដូចខាងក្រោម ៖1- YOON WONGI, M, DOB: 07/10/1986, PN: M54310302, 2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548 ​ពួក​គេ​​ទាំង​២​នាក់​បាន នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់​ចំនួន ២.២០០.០០០$ (​ពីរលាន​ពីរ​សែន​ដុល្លារ​អាមេរិក​)។​ ​ដែល​ជន​ជាតិ​កូរ៉េខាងត្បូង​ទាំង​០២​នាក់​ខាងលើ នាំយក​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​។

​ជនជាតិ​កូរ៉េ​ទាំង​០២​នាក់​ខាងលើ​ត្រូវបាន​ប្រគល់ជូន ក្រុម​ប្រតិបត្តិការ​ទី​១ (​សៀមរាប​) នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ។

​ចំណែកឯ​ប្រាក់​ដុល្លារ​ចំនួន ២.២០០.០០០$ រក្សាទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

   

 

×